សមត្ថកិច្ច​ជំនាញ បញ្ជូន​តៃកុង​រថយន្ត​តាក់ស៊ី ៣ នាក់ ទៅ​សាលាដំបូង​ខេត្ត ករណី​បើក​គេច ពី​គោលដៅ​សមត្ថកិច្ច ក្នុង​តំបន់ហាមឃាត់​

សមត្ថកិច្ច​ជំនាញ បញ្ជូន​តៃកុង​រថយន្ត​តាក់ស៊ី ៣ នាក់ ទៅ​សាលាដំបូង​ខេត្ត ករណី​បើក​គេច ពី​គោលដៅ​សមត្ថកិច្ច ក្នុង​តំបន់ហាមឃាត់​

ខេត្តព្រះសីហនុ÷ សមត្ថកិច្ចស្រុកកំពង់សីលា ខេត្តព្រះសីហ
នុបានប្រាប់អ្នកសារព័តមានថា នៅថ្ងៃទី១១ ខែ​មីនា នេះសម ត្ថកិច្ចជំនាញ បាន​កសាង​សំណុំរឿង និង​បញ្ជូន​តៃកុង​រថយន្ត តាក់ស៊ី ៣ នាក់ ទៅ​សាលាដំបូង​ខេត្ត ករណី​បើក​គេច​ពី​គោល ដៅសមត្ថកិច្ច ត្រួតពិនិត្យ ក្នុង​តំបន់ហាមឃាត់​។​

​យោងតាម​របាយការណ៍​របស់ សមត្ថកិច្ច​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា÷ កាលពីយប់ថ្ងៃទី៨ី​៨ ខែមីនា ឆ្នាំ​២០២១ មាន​ករណី​រថ យន្ត តាក់ស៊ី ចំនួន ៣ គ្រឿង គោលដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅភ្នំពេញ បាន​បើក​គេច​ពី គោលដៅ សមត្ថកិច្ច​ត្រួតពិ និត្យ លើ​ដង​ផ្លូវជាតិ​លេខ​៤ ដោយ​វាង​ទៅតាម​ផ្លូវ​ល្បឿន​លឿ នត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព ស្រុក​កំពង់សីលា ឃាត់សួរនាំ និង​កសាង​សំណុំរឿង ចាត់ការ​តាមច្បាប់​។​

​សមត្ថកិច្ច​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បានបញ្ជាក់ទៀតថា តៃកុង​រថយន្ត​តាក់ស៊ី ៣ នាក់ រួមមាន ÷
១ -ឈ្មោះ កុ​ច វ៉ាន់​ណាក់ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ បើកបរ​រថយន្ដ​ម៉ាក​តូយ៉ូតា ស៊ីណា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BF -6375 គោលដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​ភ្នំពេញ មាន​ដឹក​មនុស្ស ១ នាក់ ប្រុស (​ខ្មែរ​) និង​ឥ​វ៉ាន់​មាន​គ្រឿង​សមុទ្រ ៦ កេះ បាន​បើកបរ​វាង តាមផ្លូវ​ល្បឿន​លឿន ។​

២ -ឈ្មោះ ចាន់ គឹម​ហ៊ាន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ បើកបរ​រថយន្ដ ហ៊ី​យាន់​ដាយ ស្ដា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BC -8943 ដឹក​មនុស្ស​ចំនួន ៣​នាក់ ស្រី​១​នាក់ ប្រុស​២​នាក់ (​ខ្មែរ​) និង​ឥ​វ៉ាន់​មាន អង្ករ​កន្លះ​បាវ ប្រហុក​ដាក់​ថង់​ខ្មៅ មួយកញ្ចប់ បាន​បើកបរ វាង​តាមផ្លូវ​ល្បឿន ។​

៣ – ឈ្មោះ ហួត សុផារ៉ា ភេទ​ប្រុស អាយុ ៤០​ឆ្នាំ បើកបរ​រថយន្ដ​ម៉ាក​តូយ៉ូតា ហាយ​លេន​ដឺ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-2002 គោលដៅ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ ដឹក​មនុស្ស​ពីរ​នាក់​ប្ដី​ប្រពន្ធ (​ខ្មែរ​) និង​ឥ​វ៉ាន់​មាន ឆ្នាំងបាយ​អគ្គិសនី ២​គ្រឿង ទូរទស្សន៍ ១​គ្រឿង ម៉ាក​សាប បាន​បើកបរ​វាង​តាមផ្លូវ​ល្បឿន​លឿន​។​

​សមត្ថកិច្ច បបានបញ្ជាក់ទៀតថា នៅពេលនោះ សមត្ថកិច្ច បានឃើញ ហើយក៏​បាន​ឃាត់ រថយន្ត​ទាំង ៣ គ្រឿង​នោះ ជា​បន្តបន្ទាប់ ដោយឡែក អ្នករួមដំណើរ ត្រូវបាន​សមត្ថកិច្ច ឱ្យ​ត្រឡប់​ទៅវិញ​។ រថយន្ដ​ទាំង ៣ គ្រឿង​នេះ ត្រូវបាន​ឃាត់​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល ស្រុក​កំពង់សីលា ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​វិធានការ​ច្បាប់​។​

​សមត្ថកិច្ច​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បានអះអាងថា ចំពោះ​ជន​ដែល​ប៉ុនប៉ង និង​បំផ្លាញ​សុខភាព​សាធារណៈ​របស់​ជាតិ យើង​ត្រូវ​ចាត់វិធានការ តាមផ្លូវ​ច្បាប់ ឱ្យ​ម៉ឺង ម៉ាត់​បំផុត និង​គ្មាន​ការលើកលែង​ឡើយ​។ ជាមួយគ្នានេះ សូម​ក្រើនរំលឹក​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវអនុវត្ត​ន៍ឱ្យបាន​ខ្ជាប់ ខ្ជួន តាម​ការណែនាំ​របស់ រាជរដ្ឋាភិបាល និង​ការអំពាវនាវ​របស់ អាជ្ញាធរខេត្ត ដើម្បី​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​៕