អាជ្ញាធរខណ្ឌឬស្សីកែវ មិនហ៊ានបង្ក្រាបទីតាំងឆ្នោតដែលមានយីហោ P9 (ប៉េ ប្រាំបួន) ឡើយ!!!  

អាជ្ញាធរខណ្ឌឬស្សីកែវ មិនហ៊ានបង្ក្រាបទីតាំងឆ្នោតដែលមានយីហោ P9 (ប៉េ ប្រាំបួន) ឡើយ!!!

ឬស្សីកែវ៖ ទីតាំងកត់ឆ្នោតឆ្នោតមួយកន្លែង ដែលលួចបង្កប់ឆ្នោតវៀតណាមមានមានយីហោ P9 មានទីតាំងនៅផ្សារសាំហាន់ដែលស្ថិតនៅសង្កាត់ ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុងបើកដំណើរការយ៉ាងរំភើយ និង ទទួលអតិថិជនជាហូរហែរ ហាក់ដូច ជាមិនទុកអាជ្ញាធរមានសមត្ថកិច្ច ក្នុងក្រសែភ្នែកអ្វីបន្តិចសោះឡើយ។

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើបានផ្តល់ព័ត៌មានមកកាន់អង្គភាព ប៊ី ឌី អិន ថាម្ចាស់ទីតាំងកត់ឆ្នោត យីហោ P9 គឺអ្នកមានលុយមានអំណាច ដែលអាចបើកកត់ឆ្នោតវៀតណាមក្នុងទឹកដីនៃខណ្ឌឬស្សីកែវជាច្រើនកន្លែងដោយមិនខ្វល់ពីសមត្ថកិច្ច។

ក្នុងករណីនេះផងដែរ មហាជនមិនដឹងថា
លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ
និង លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានដឹងឬក៏ ធ្វើជាមិនដឹងជាថ្នូរនឹងលាភសក្ការៈរបស់ ម្ចាស់ទីតាំងរឺក៏យ៉ាងណា?

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជារយ៉ាងកំហិតទៅអភិបាលខណ្ឌ និងអាជ្ញាធរមានសមត្ថ កិច្ចទាំងអស់ត្រូវតែលុបបំបាត់រាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បើមានត្រូវតែទទួលខុសត្រូវ ស្របតាមគោលនយោ បាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាបាល។ តែផ្ទុយទៅវិញ បទបញ្ហារបស់ថ្នាក់លើហាក់ដូចជាគ្មានប្រសិទ្ធភាពចំពោះមន្ត្រីថ្នាក់ក្រោម ទាល់តែសោះ៕