មេបញ្ជាការអង្គរក្ស : ឧក្រិដ្ឋជនជម្រិតទារប្រាក់ដែលប៉េអឹមបាញ់សម្លាប់មិនមែនជាមន្ត្រីបញ្ជាការដ្ឋានអង្គរក្សទេ

មេបញ្ជាការអង្គរក្ស : ឧក្រិដ្ឋជនជម្រិតទារប្រាក់ដែលប៉េអឹមបាញ់សម្លាប់មិនមែនជាមន្ត្រីបញ្ជាការដ្ឋានអង្គរក្សទេ

ភ្នំពេញៈ មេបញ្ជាការដ្ឋាន បញ្ជាការដ្ឋានអង្គរក្ស នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបដិសេធថា ឧក្រិដ្ឋជនដែលកងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាញ់សម្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជម្រិតទារប្រាក់ ១លានដុល្លារ ពីជនរងគ្រោះនៅក្នុងភូមិគ្រឹះ ក្នុងបុរីអង្គរភ្នំពេញ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មិនជាមន្ត្រីនៅបញ្ជាការដ្ឋានអង្គរក្សនោះទេ។
ការបដិសេធរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានធ្វើឡើងបន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះរូបភាពបុរសម្នាក់ស្លៀកឯកសណ្ឋានពាក់ប៉ារ៉ា និងកាតសម្គាល់ខ្លួន ដោយបានភ្ជាប់រូបភាពជនល្មើសម្នាក់ដែលកងរាជអាវុធហត្ថបាញ់សម្លាប់។