សាលាដំបូងភ្នំពេញចេញដីការកោះហៅឈ្មោះ ប៉ុក សាមន ឲ្យចូលបំភ្លឺរឿងចេញសែកគ្មានទឹកប្រាក់

សាលាដំបូងភ្នំពេញចេញដីការកោះហៅឈ្មោះ ប៉ុក សាមន ឲ្យចូលបំភ្លឺរឿងចេញសែកគ្មានទឹកប្រាក់

(ភ្នំពេញ)៖លោក ប៉ុក សាមន ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខៈ០៣ ផ្លូវ៣០A បុរីចំការដួង ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីការកោះឲ្យចូលបំភ្លឺក្រោយចេញសែកដោយគ្មានទឹកប្រាក់ ពោលគឺចេញមូលទានបត្រ័គ្មានសាច់ប្រាក់ (ចេញសែកស្អុយ)ប្រព្រឹត្តកាលពីឆ្នាំ២០២០ នេះបើយោងតាមដីការកោះចុះថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ៦៥៦ ចុះថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២១របស់លោក សេង គីមឡាក់ ព្រះរាជអាជ្ញារងនៃអយ្សការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមជម្រាបជូនថា យោងតាមប្រភបដើមបណ្ដឹងបានឲ្យដឹងថាកាលពីថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២០ ឈ្មោះប៉ុកសាមន បានបញ្ចុះបញ្ចូលឲ្យខ្លួនដាក់ទុនវិនិយោគរួមលើវិស័យអចលនទ្រព្យដោយសន្យាឲ្យចំនួន៨%ក្នុង១ខែនៃចំនួនទឹកប្រាក់វិនិយោគ រួចមកខ្លួនក៏បានដាក់ទឹកប្រាក់វិនិយោគចំនួន៥ម៉ឺនដុល្លារ ដែលមានកិច្ចសន្យាត្រឹមត្រូវ ស្រាបតែដល់ថ្ងៃបង្វិលប្រាក់ដើមកវិញដូចតាមការកំណត់ដែលមានចែងក្នុងកិច្ចសន្យា ឈ្មោះប៉ុក សាមន បានចេញមូលប្បទានបត្រ័១ស្លឹកឲ្យទៅភាគីដើមបណ្ដឹងប៉ុន្តែមូលប្បទានប័ត្រគ្មានសាច់ប្រាក់ចំនួន៥ម៉ឺនដុល្លារនោះទេ ។

ប្រភបដើមបណ្ដឹងបញ្ជាក់ទៀត ខ្លនបានហៅទូរសព្ទ័ឲ្យឈ្មោះ ប៉ុក សាមន ដើម្បីដោះស្រាយទូទាត់សងប្រាក់ប៉ុន្តែតែងតែព្យាយាមពន្យាពេល មានលេសផ្សេងៗ ក្រោយឃើញរោគសញ្ញានៃការឆបោក ទើបដើមបណ្ដឹងសម្រេចដាក់ពាក្យប្តឹងទៅស្ថាប័នតុលាការដើម្បីទៀមទារយុត្តិធម៌តែម្ដង។ទាក់ទិនករណីខាងលើជនរងគ្រោះសង្ឃឹមយ៉ាងមុតមាំថា តុលាការនឹងជួយស្វែងរកយុត្តិធម៌ជូនរួបលោក ដោយអនុវត្តច្បាប់ឲ្យបានតឹងរឹងនឹងចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាច្បាប់ជាធរមាន៕