ក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដែលធ្លាប់មានរឿងអាស្រូវខាងរកស៊ីខុសច្បាប់ និងមានលោក ឧកញ៉ា អ៊ុច សម្បត្តិ និងជំទាវ ហ៊ឹម សុ័ក្រ្តជាថៅកែនោះ ក៏កំពុងតែបង្កើតកិច្ចសន្យាប្រកបដោយវិការៈចំពោះតំណាងចែកចាយរបស់ខ្លួនផងដែរ

ជាក់ស្ដែងមានក្រុមហ៊ុនចែកចាយផលិតផលគ្រឿងសំអាងមួយកំពុងតែមានប្រជាប្រិយភាពខ្លាំង ប៉ុន្តែបើមើលទៅក្នុងលក្ខខណ្ឌក្នុងកិច្ចសន្យាជាមួយតំណាងចែកចាយវិញនោះ គឺមានប្រៀបខ្លាំងលើភាគីអ្នកកាត់ស្តុក យកទៅលក់បន្ត។

ក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដែលធ្លាប់មានរឿងអាស្រូវខាងរកស៊ីខុសច្បាប់ និងមានលោក ឧកញ៉ា អ៊ុច សម្បត្តិ និងជំទាវ ហ៊ឹម សុ័ក្រ្តជាថៅកែនោះ ក៏កំពុងតែបង្កើតកិច្ចសន្យាប្រកបដោយវិការៈចំពោះតំណាងចែកចាយរបស់ខ្លួនផងដែរ។

បើយោងតាម កិច្ចសន្យារវាងក្រុមហ៊ុនគ្រួសារកក់ក្ដៅ ជាមួយតំណាងចែកចាយ នូវចំណុចមួយចំនួន ត្រូវអ្នកច្បាប់រកឃើញថាបាននឹងកំពុងធ្វើផ្ទុយស្រឡះពីគោលការណ៍កិច្ចសន្យាដែលមានចែងក្នុងក្រមរដ្ឋប្បវេណី ហាក់បង្ហាញពីឆន្ទៈមិនសុចរិត និងកេងចំណេញហួសហេតុលើតំណាងចែកចាយបន្តរបស់ខ្លួនដែលនាំឲ្យមានការភាន់ច្រឡំព្រោះពុំបានកំណត់ឲ្យបានច្បាស់លាសឡើយអំពីចំណុចសំខាន់ៗនោះទេ។

ជាក់ស្ដែងត្រង់ប្រការ៥ប្រការ  និងប្រការ៧ នៃកិច្ចសន្យា បានបង្ហាញពីឆន្ទៈមិនសុចរិត និងកេងចំណេញហួសហេតុមកលើតំណាងចែកចាយ ខាងក្រោមនេះជាប្រការដោយចែងថា៖

ប្រការ៥៖ កិច្ចសន្យានេះមានសុពលភាពរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃផ្ដិតមេដៃនេះតទៅ ប៉ុន្តែភាគី () [ក្រុមហ៊ុនគ្រួសារកក់ក្ដៅសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរកិច្ចសន្យានេះដោយជូនដំណឹងមុន២សប្ដាហ៍។

ចំណុចនេះ មានន័យថា ភាគីក្រុមហ៊ុន ចង់កែប្រែអ្វីក៏បានស្រេចតែនឹងចិត្ត ដោយគ្រាន់តែជូនដំណឹងទៅភាគី (ជាតំណាងចែកចាយជាការស្រេច ដោយភាគី (គឺតំណាងចែកចាយគ្មានសិទ្ធិតវ៉ាអ្វីទាំងអស់។

ប្រការ៦ ភាគី (នឹងទទួលទិញផលិតផលពីភាគី (វិញក្នុងករណីភាគី (មានបំណងចង់បង្វិលផលិតផលដែលនៅសល់ក្នុងស្តុក ត្រឡប់មកវិញ បន្ទាប់ពីកិច្ចសន្យានេះផុតសុពលភាពរយៈពេល ២ឆ្នាំ ហើយផលិតផលត្រូវស្ថិតក្នុងស្ថានភាពដើម មិនមានការខូចខាត ឬបាក់បែកឡើយ។

ត្រង់ចំណុចនេះ តំណាងចែកចាយ គួរគិតមើលថា តើផលិតផលដែលយកទៅស្តុកទុករយៈពេល ២ឆ្នាំទៅហើយនោះ អាចរក្សាបាននូវស្ថានភាព រូបរាង និងគុណភាពដូចដើមដែរឬទេមានន័យថាភាគី(គេចង់បង្អាប់បង្អោនគុណភាព ឬសម្រេចចិត្តមិនទិញយកផលិតផលដែលសល់នោះយកទៅវិញបាន ដោយភាគី(គ្មានសិទ្ធិតវ៉ា ឬទាមទារ បង្ខំភាគី(បានទេ។

ប្រការ៧៖ ភាគី (នឹងទទួលទិញផលិតផលពីភាគី (វិញ ក្នុងតម្លៃកាត់ខាត ៣០ភាគរយ ដោយយោងទៅតាមតម្លៃដែលភាគី(បានលក់ជូនភាគី (និងមានវិក្កយបត្រទិញលក់ចុងក្រោយជាសម្អាង។ហើយភាគី (អាចទទួលបានការទូទាត់ថវិកាវិញក្នុងរយៈពេលមួយសប្ដាហ៍បន្ទាប់។

ចំណុចទី៧នេះ បង្ហាញថា តំណាងចែកចាយខាតជាន់លើខាត តើខាតត្រង់ណាគឺខាតត្រង់បើផលិតផលដែលយកមកលក់មិនដាច់គឺខ្លួនខាតដើម ព្រោះនៅពេលបង្វិលទៅថៅកែក្រុមហ៊ុនគ្រួសារកក់ក្ដៅវិញគឺលក់បានតែថ្លៃដើម ៧០ភាគរយមកវិញ ពោលគឺក្រុមហ៊ុនចំណេញ ២លើក។

លើកទី១ ក្រុមហ៊ុនលក់ឲ្យអ្នកចែកចាយក្នុងតម្លៃពេញ ១០០ភាពរយគឺចំណេញម្ដង។

ចំណេញលើកទី២ នៅពេលក្រុមហ៊ុនទិញរបស់សល់ពីលក់មិនដាច់ហើយទាល់តែល្អបានទិញចូលវិញ គឺតម្លៃត្រឹម ៧០ភាគរយនៃថ្លៃដើម ដូច្នេះគឺក្រុមហ៊ុនចំណេញ ៣០ភាគរយដែលខ្លួនកាត់ពីតំណាងចែកចាយ។

សរុប បើក្រុមហ៊ុនគ្រួសារកក់ក្ដៅ ទទួលទិញផលិតផលដែលតំណាងចែកចាយលក់មិនដាច់មកវិញ គឺចំណេញលើគោករហូតដល់ទៅ ៦០ភាគរយ។ ចុះបើក្នុងករណីក្រុមហ៊ុនទិញផលិតផលដែលសល់នោះ ពីតំណាងចែកចាយចាស់ យកទៅលក់បន្តឲ្យតំណាងចែកចាយថ្មី មិនរឹតតែធ្វើឲ្យក្រុមហ៊ុនចំនេញថែម៣០ភាគរយទៀត ដូច្នេះទោះជាផលិតផលដែលក្រុមហ៊ុនគ្រួសារកក់ក្ដៅ លក់ទៅឲ្យតំណាងចែកចាយ មិនត្រូវបានលក់ដាច់បន្តទៅឲ្យអ្នកប្រើប្រាស់ចុងក្រោយក៏ដោយ ក៏ក្រុមហ៊ុននេះ នៅតែចំណេកប់ក្ដោងពីការលក់ចេញទិញចូលលក់ចេញ វិលទៅវិលមកតែជាមួយតំណាងចែកចាយនេះដដែល។

ការលើកឡើងខាងលើនេះ គ្រាន់តែជាឧទាហរណ៍ និងការពន្យល់របស់អ្នកច្បាប់មួយចំនួនប៉ុណ្ណោះ ក្នុងន័យឲ្យតំណាងចែកចាយផលិតផលនានា បង្កើនការប្រុងប្រយ័ត្ននៅមុនពេលសម្រេចចិត្តទិញ (កាត់ស្តុកផលិតផលពីក្រុមហ៊ុនណាមួយយកទៅលក់បន្ដដែលមុខរបរបែបនេះវាហាក់ដូចជាការបោកប្រាស់គ្នីគ្នាបន្តៗដែលគេធ្លាប់ហៅថា បណ្ដាញទីផ្សារពីរ៉ាមីត ឬម៉ាឃីតធីងណេតវើកដែលជាអាជីវកម្ម បោកប្រាស់តៗគ្នា។

គួររំលឹកថា ក្រុមហ៊ុនគ្រួសារកក់ក្ដៅ   កាលពីថ្ងៃទី០៥ ខែមករាឆ្នាំ២០២១ កន្លងទៅធ្លាប់បានឲ្យ មេធាវី ចេញលិខិតបដិសេធមួយច្បាប់ ដោយព្រមានប្ដឹងអតីតបុគ្គលិករបស់ខ្លួន បន្ទាប់ពីមានការបង្ហោះសាររិះគន់រឿងមិនទាន់បានដោះស្រាយបញ្ហាចប់សព្វគ្រប់បែរជាចេញលិខិតបញ្ឈប់រូបគេ។

លិខិតបដិសេធ  ចុះផ្សាយលើទំព័រ Facebook  ឈ្មោះ គ្រួសារកក់ក្ដៅ Online Shop នោះ បានបញ្ជាក់ថា រឿងរ៉ាវដែលឈ្មោះ ស៊ីមស្រីមុំ (អតីតបុគ្គលិកជាម្ចាស់គណនី Facebook ឈ្មោះពិភពឡេ និងទំព័រ Facebook ឈ្មោះ ស្រីមុំពិភពឡេ បង្ហោះសារកាលពីថ្ងៃទី០៣ ខែមករាឆ្នាំ២០២១ កន្លងទៅនោះ គឺមិនពិតនោះទេហើយជាការធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ។ដូច្នេះក្រុមហ៊ុននឹងចាត់វិធានការផ្លូវច្បាប់ប្រសិនបើឈ្មោះ ស៊ីម ស្រីមុំ មិនព្រមលុបទិន្នន័យទាំងអស់នោះពីលើបណ្ដាញសង្គមFacebook និងសុំទោសក្រុមហ៊ុនជាសាធារណៈ។

ទោះជាយ៉ាងណា ក្រុមហ៊ុនគ្រួសារកក់ក្ដៅ បានទទួលស្គាល់ខ្លួនពិតជាកំពុងមានបញ្ហាជាមួយតំណាងចែកចាយចំនួន ១២នាក់ និងកំពុងតែដោះស្រាយបញ្ចប់រឿងប្រាកដមែន។

សូមជម្រាបថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងមន្ត្រីជំនាញក្រសួងសុខាភិបាល ធ្លាប់បានចុះបង្ក្រាបក្រុមហ៊ុនគ្រួសារកក់ក្ដៅដោយរកឃើញសារធាតុឡេគ្មានច្បាប់ត្រឹមត្រូវចំនួនប្រមាណជា ,៥តោន នៅចំណុចផ្ទះលេខ១ ផ្លូវQ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕