ព្រៃសហគមន៍ក្នុងភូមិជាំស្វាយ ឃុំមានរិទ្ធ កំពុងប្រឈមនឹងការឈូសឆាយដុតបំផ្លាញទន្ទ្រានយកធ្វើជាកម្មសិទ្ធិពីសំណាក់អ្នកមានលុយអ្នកមានអំណាចយ៉ាងពេញបន្ទុក!

ទន្ទឹមនឹងនេះព្រៃសហគមន៍ក្នុងភូមិជាំស្វាយ ឃុំមានរិទ្ធ កំពុងប្រឈមនឹងការឈូសឆាយដុតបំផ្លាញទន្ទ្រានយកធ្វើជាកម្មសិទ្ធិពីសំណាក់អ្នកមានលុយអ្នកមានអំណាចយ៉ាងពេញបន្ទុក!

ប្រជាសហគមន៍បានឲ្យដឹងទៀតថា មន្ត្រីបរិស្ថាន មន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំថ្នាក់ស្រុកនិងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើដែលកើតឡើងយ៉ាងពេញបន្ទុកនោះទេ ហើយលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ សម្ងំស្ងាត់ឈឹង?

ប្រភពពីប្រជាពលរដ្ឋក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា ​បច្ចុប្បន្នបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញតាមច្រកតោ កើតឡើងយ៉ាងរាលដាលព្រោះមានការបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធជាប្រព័ន្ធ។

ទន្ទឹមនឹងនេះឈ្មួញមួយចំនួនធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃឡង់ ចេញតាមច្រកព្រះអាទិត្យ ឆ្លងកាត់មកភូមិ៩៩​ យ៉ាងពេញបន្ទុកដោយសារមន្ត្រីបរិស្ថាននិងសមត្ថកិច្ចគិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងគឃ្លើន!

ចំណែកលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បណ្តោយឲ្យមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃឡង់ នៅឃុំមានរិទ្ធ ធ្វើអ្វីៗតាមអំពើចិត្ត ហើយលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ក៏បណ្តោយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើនៅស្រុកសណ្តាន់ ធ្វើអ្វីៗតាមអំពើចិត្តដែរ។

ប្រភពពីប្រជាពលរដ្ឋក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ដីគម្របព្រៃឡង់ នៅផ្លូវច្រកតោចំណុចក្បាលទទាទឹក ភូមិជាំស្វាយ ឃុំមានរិទ្ធ រងការកាប់ទន្ទ្រានដុតបំផ្លាញយ៉ាងមហន្តរាយ ហើយមន្ត្រីបរិស្ថាន មិនចាត់វិធានការទប់ស្កាត់នៅឡើយទេ។

ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ចាត់វិធានការពិនិត្យឡើងវិញជាបន្ទាន់ព្រោះលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ មិនចាត់វិធានការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បង្ក្រាបបទល្មើសបំផ្លាញព្រៃឡង់ដែលកើតឡើងយ៉ាងគំហុកនោះទេ។

ជាងនេះទៅទៀតគឺលោក ប៉ែ​ន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើចេញពីព្រៃឡង់ យ៉ាអនាធិបតេយ្យ។