សង្វៀនជល់មាន់ និងអាប៉ោងរបស់ឈ្មោះម៉ៅ នៅឃំុព្រែកតាសរ កំពុងបើកលេងដោយមិនខ្វល់អ្វីឡើយ
ខេត្តព្រៃវែង ៖ ពលរដ្ឋបានរាយការណ៍ប្រាប់ថា នៅរសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ មានបនល្បែងសុីសងជល់មាន់ និងអាប៉ោង មួយកន្លែងកំពុងបើកលេងដោយមិនខ្លាចខាងអាជ្ញាធរ និងសមត្តកិច្ចស្រុកពោធិ៍រៀងទាល់តែសោះ។ ដែលមានទីតាំងចំណុចចំការស្វាយក្រោយភូមិចូលទៅមានចំង៉ាយប្រហែល៤០០ម៉ែត្រ ស្ថិតក្នុងភូមិតាព្រះ ឃំុព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
តាមការខ្សិបប្រាប់ពីប្រជាពលរដ្ឋបានឲ្យដឹងថា ម្ចាស់បនល្បែងសុីសងខាងលើជាអ្នកមានលុយ មានអំណាច អញ្ចឹងហើយបានហ៊ានបើកលេងបែបនេះ ពលរដ្ឋបានលើកឡើងម្ចាស់បនល្បែង ជាមួយខាងអាជ្ញាធរសមត្តកិច្ចត្រូវរ៉ូវគ្នា អស់ហើយទើបបើកលេងយ៉ាងអនាធិបតេយ្យ មិនខ្វល់នឹងសមត្ថកិច្ចចុះបង្ក្រាបឡើយ
។
ក្រុមភ្នាកងារសារព័ត៌មានបានទទួលដំណឹងពីពលរដ្ឋរួចមក បានរាយការណ៍តាមទូរសព្ទ័ និងវេស្អាប់ជូនលោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែង គាត់មិនទាន់ទទួលបាននៅឡើយ ចំណែ លោកជា វាសនា អធិការស្រុកពោធិ៍រៀងវិញ ក្រុមការងារបានរាយការណ៍ជូន គាត់បានបញ្ជាក់តាមទូរសព្ទ័ថា គាត់នឹងចាត់កម្លាំងប៉ុស្ដិ៍ឲ្យទៅ តែគ្មានកម្លាំងសមត្តកិច្ចមួយណាចុះមកទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោង ដើម្បីធ្វើការបង្ក្រាបសោះឡើយ តើរឿងនេះមហាជនគិតយ៉ាងមុិចដែរ? ៕