តើតុលាការខេត្តព្រះសីហនុមានយុត្តិធម៌សុក្រិតវិន្នីឆ័យចំពោះប្រជាពលរដ្ឋស្លូតត្រង់ដែរឬទេ?
បានជាបានជាកាត់ក្តីឲ្យបុគ្គល ប៉ុន សារឿន ជាអ្នកឈ្នះក្តីក្នុងរឿងដីធ្លីនេះទៅវិញ?
តើយុត្តិធម៌មានសម្រាប់ប្រជាក្រីក្រទន់ខ្សោយដែរឬទេ? ឬក៏យុត្តិធម៌មានតែសម្រាប់អ្នកមានលុយ?មានអំណាច?និងខ្សែបក្សពួកខ្នងធំៗ??
ប្រភពពី ប្រជាពលរដ្ឋនៅសហគមន៍ អូរខ្សាច់ ភូមិ 4 ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លោកបានរិះគន់ចំៗថា ស្ថាប័នតុលាការខេត្តព្រះសីហនុ មានភាពលម្អៀងកាត់ក្តីដោយអយុត្តិធម៌ លំអៀង ដោយមិនបើកការស៊ើបអង្កេតស្រាវជ្រាវប្រវត្តិដី ឲ្យបានច្បាស់លាស់សិន សិមកាត់ក្តីលើសំណុំរឿងនេះ!
តែផ្ទុយទៅវិញ តុលាការបែរជាកាត់ក្តីនៅក្នុងតែបន្ទប់ម៉ាស៊ីនត្រជាក់ ហើយក៏សម្រេចកំបាំងមុខអោយទៅបុគ្គល ប៉ុន សារឿន ដែលជាមនុស្សល្មោភនឹងការប្លន់យកដីរបស់ប្រជាពលរដ្ឋឈ្នះទៅវិញ?
ដោយពុំមានហេតុផលច្បាស់លាស់និងស៊ើបអង្កេតលើសំណុំរឿងនេះឱ្យជាក់លាក់ថាតើប្រជាពលរដ្ឋជាអ្នកប្លន់ដីលោក ប៉ុន សារឿន ឬក៏បុគ្គល ប៉ុន សារឿន ជាអ្នករំលោភបំពានមកលើដីប្រជាពលរដ្ឋ? ស្លូតត្រង់ !
#ប្រជាពលរដ្ឋក្នុងសហគមន៍អូរខ្សាច់ភូមិ 4 ឃុំអូរត្រេះស្រុកស្ទឹងហាវខេត្តព្រះសីហនុ លោកបានបន្តទៀតថា រឿងដែលអយុត្តិធម៌បំផុតសម្រាប់ពួកគាត់គឺ ក្រោយពីមានដីកាតុលាការកំពូលសម្រេច 2 លើកមកឱ្យអាជ្ញាធរចុះរុះរើ ឈួសឆាយ និងបណ្ដេញប្រជាពលរដ្ឋចេញពីដីដែលពួកលោកធ្លាប់រស់នៅអាស្រ័យផលនិងកាន់កាប់តាំងពីឆ្នាំ 1992 មក!!!
ដើម្បីយកដីប្រគល់ជូនបុគ្គល ប៉ុន សារឿន ប្រជាពលរដ្ឋលោកបានបន្តទៀតថា លោកបានដាក់ពាក្យបណ្ដឹងជំទាស់សុំទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ពីរទៅបីលើកហើយ តែការស្នើសុំដាក់ពាក្យជូនទៅសាលាដំបូងខេត្តព្រះសីហនុនោះ! ហាក់ដូចជាពុំមានប្រសិទ្ធភាពចំពោះប្រជាពលរដ្ឋនោះទេ រួមទាំងសាលាដំបូងបានប្រថាប់ត្រាចូលរួចទៅហើយក្តី !!!
#ប្រជាពលរដ្ឋនៅសហគមន៍អូរខ្សាច់លោកបានរិះគន់ចំៗថា សាលាដំបូងខេត្តព្រះសីហនុ ហាក់បីដូចជាកាត់ក្តី ក្នុងរឿងនេះមានភាពអយុត្តិធម៌និងមានការលំអៀងទៅកាន់បុគ្គល ប៉ុន សារឿន ដោយមិនខ្វល់ពីពាក្យការស្នើសុំផ្អាកការអនុវត្តនិងសុំឲ្យមានការបើកស៊ើបអង្កេតលើប្រវត្តិដីនេះសារជាថ្មីពីអាជ្ញាធរមានសមត្ថកិច្ចនោះ ទេ?
#តែផ្ទុយទៅវិញតុលាការខេត្តព្រះសីហនុ បែរជាមិនអើពើ នៅលើការស្នើសុំ របស់ប្រជាពលរដ្ឋសហគមន៍អូរខ្សាច់ភូមិ 4 ឃុំអូរត្រេះស្រុកស្ទឹងហាវ ដែលសុំឲ្យមានការបើកអង្កេតស៊ើបប្រវត្តិដីឱ្យច្បាស់សិនចាំអនុវត្ត តែ បែរជា តុលាការ គិតទៅលើតែ ចំណាត់ការអនុវត្តតាមដីការបស់សាលាកំពូល ជូនសម្រេចអោយទៅបុគ្គល ប៉ុន សារឿន តែម្នាក់ប៉ុណ្ណោះ តើហេតុអ្វីទៅ? ដោយពុំខ្វល់ពីទុក្ខវេទនារបស់ប្រជាពលរដ្ឋដែលមានជីវិតជាច្រើនរយនាក់នោះឡើយ។
#ប្រជាសហគមន៍អូរខ្សាច់ក្នុងភូមិ 4 ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លោក សូមអំពាវនាវដល់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូម ឯកឧត្តម មេត្តាពិនិត្យលើសំណុំរឿងដីធ្លីនៅភូមិ 4 ឃុំអូរត្រេះស្រុកស្ទឹងហាវ ឲ្យមានភាពយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋស្លូតត្រង់ផង ហើយសុំអំពាវនាវដល់ស្ថាប័នតុលាការ ខេតព្រះសីហនុ លោកមេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវប្រវត្តិដី នឹងជំនុំជម្រះក្តីសាជាថ្មីឡើងវិញ ដើម្បីឲ្យមានភាពសុក្រឹតនិងយុត្តិធម៌ផង!!!៕
#ចេញផ្សាយ ថ្ងៃទី ១៨ មករា ២០២១ (ដោយរស្មីសៀមរាប)