• Wed. Mar 29th, 2023

ចាំមើលថា លោក ម៉ុង ប៊ុន លីមនាយខណ្ឌរដ្ឋបាលព្រៃឈើនិងលោក ទា គឹម សុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តសៀមរាប អាចបង្រ្កាបមេឈ្មួញរកស៊ីដឹកជព្ជួានបទល្មើសព្រៃឈើខុសច្បាប់ឈ្មោះចាន់ ណា បានដែរឬទេ?  

ចាំមើលថា លោក ម៉ុង ប៊ុន លីមនាយខណ្ឌរដ្ឋបាលព្រៃឈើនិងលោក ទា គឹម សុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តសៀមរាប អាចបង្រ្កាបមេឈ្មួញរកស៊ីដឹកជព្ជួានបទល្មើសព្រៃឈើខុសច្បាប់ឈ្មោះចាន់ ណា បានដែរឬទេ?

ខេត្តសៀមរាប៖ មេឈ្មួញរកស៊ីដឹកជព្ជួានបទល្មើសឈើខុសច្បាប់និងកាប់បំផ្លិញបំផ្លាញ់ព្រៃឈើឈ្មោះ ចាន់ ណា ដែលល្បីជិតមួយទស្សវត្ស មកហើយក្នុងរឿងមុខជំនួញជួញដូរឈើខុសច្បាប់ តែមិនឃើញមន្រ្តីអាជ្ញាធរមានសម្ថតកិច្ច ឬស្ថាប័នពាក់ពន្ធ័មួយណាធ្វើការបង្រ្កាប!!!

 

ជាពិសេស លោក ម៉ុង ប៊ុន លីម នាយខណ្ឌរដ្ឋបាលព្រៃឈើនិងលោក ទា គឹម សុទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទមិនដែលធ្វើការឃាត់ខ្លួននិងបង្រ្កាបឡើង។

សង្ស័យថា មេឈ្មួញដ៍ល្បី ឈ្មោះ ចាន់ ណា មានការត្រូវរ៉ូវ ត្រូវដងត្រូវផ្លែរនិងសែនដង្វាយថ្វាយហើយទេដឹង.?

បានជាមេឈ្មួញឧក្រិដ្ឋជនរកស៊ីមុខជំនួញខុសច្បាប់ខាងកាប់បំផ្លិចបំផ្លាញ់ព្រៃឈើនិងដឹកជព្ជួានឈើខុសច្បាប់ យ៉ាងសកម្មសម្រុកចូលខេត្តសៀមរាប ចែកចាយតាមបណ្ដារដេប៉ូ យ៉ាងរលូន គ្មានអ្នកទប់ ស្កាត់និងបង្រ្កាប មានតែបើកផ្លូវអោយក្រុមឈ្មួញដឹកជព្ជួានឈើ សម្រុកចូលខេត្ត ក្រុង ទៅវិញ។ឯណាទៅភូមិឃុំ មានសុវត្ថិភាពទាំង៩ចំណុច .?ឯណាទៅ.?ច្បាប់ស្ដីអំពីការទប់ស្កាតបទល្មើសធុនធានធម្មជាតិ ។

បើយោងតាមប្រភពៈ ពីបណ្ដាញសង្គមផ្សព្វផ្សារព័ត៍មានក្នុងស្រុកមួយចំនួនបានលើកឡើងនៅថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២១ ថា មេឧក្រិដ្ឋជនបំផ្លិចបំផ្លាញព្រៃឈើនៅក្នុងខេត្តសៀមរាប ឈ្មោះ ចាន់ ណា បានរកស៊ីចិព្ចឹាមសម្ថតកិច្ច ជំនាញរដ្ឋបាលព្រៃឈើពេញមួយខេត្តសៀមរាបតែម្ដង សម្ថតកិច្ចគ្រប់ស្ថាប័នមិនហ៊ានធ្វើការបង្រ្កាបមេឈ្មួញឧក្រិដ្ឋជនរូបនេះឡើយ។

ប្រជាពលរដ្ឋក៍ដូចជាមហាជន កំពុងនាំគ្នាងឿងឆ្ងល់ថា ឈើគេដឹកលើដងផ្លូវគទឹកគដី តាមរថយន្ត តាមរម៉ក ពាស់ពេញផ្លូវឆ្លង់កាត់មុខទីស្នាក់ការរបស់មន្រ្តីស្ទើរគ្រប់ស្ថាប័ន បែរជាគ្មានអ្នកណាបង្រ្កាប មានតែយកលុយ ហើយអោយទៅមុខបន្ត សុំខ្លាងហើយមន្រ្តីជំនាញ.?

តើលោក ម៉ុង ប៊ុន លីម នាយខណ្ឌរដ្ឋបាលព្រៃឈើនិងលោក ទា គឹម សុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប ដាក់កូនគ្រប់តំបន់តាមទីស្នាក់ការនានាអោយចាំយកលុយជូនលោកឬ.?

យកមកបង្រ្កាបបទល្មើស.? ទើបក្រុមឈ្មួញទាំងនេះអាចដឹកជព្ជួានឈើ ម៉ាសេរី ទៅយ៉ាងរលូនឆ្លងកាត់មុខទីស្នាក់បាន24ម៉ោង គ្មានអ្នកទប់ស្កាត់បង្រ្កាបយ៉ាងដូច្នោះ។

ជុំវិញករណីពាកពន្ធ័ខាងលើបើសិនជាសារមុីខ្លួន ឈ្មោះ ចាន់ ណា ដែលជាមេឈ្មួញរកស៊ីដឹកជព្ជួានខុសច្បាប់ រួមនឹងមន្រ្តីគ្រប់ស្ថាប័នមិនសុខចិត្តក្នុងការ ផ្សព្វផ្សាយព័ត៍មានក្រុមការងារយើង រងចាំបកស្រាយបំភ្លឺជានិច្ចនៅរាល់ម៉ោងធ្វើការ៕