• Sat. Mar 25th, 2023

ខេត្តឧត្តរមានជ័យ៖ រោងសិប្បកម្មអត់ច្បាប់ដ៏ធំសម្បើមមួយកន្លែងរបស់លោកនី ស្ថិតនៅចំណុច ភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចូលតាមច្រកក្លោងទ្វារវត្តទួលទ្រាស ចម្ងាយប្រហែល ១៥០ ម៉ែត្រពីក្លោងទ្វារ ហើយក៏នៅជិតទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងទៀត

នោះបានធ្វើសកម្មភាពបើកធ្វើអស់រយៈពេលជាច្រើន
ឆ្នាំកន្លងមកហើយ តែមិនដែលឃើញមានអស់់លោកមន្ត្រីជំនាញទាំងនោះធ្វើការចុះបង្ក្រាបសោះឡើយ សង្ស័យតែជាខ្សែស្រឡាយយរបស់មេព្រៃទាំងនោះក៏មិនដឹង ទើបបានជាអស់លោកមិនដែលចុះចាប់បង្ក្រាប។

ប្រជាពលរដ្ឋសម្ដែងការហួសចិត្តយ៉ាងខ្លាំង ចំពោះលោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ក្នុងនាមលោកជានាយសង្កាត់រដ្ឋបាលព្រៃឈើគួរតែធ្វើការចាប់បង្ក្រាប ហេតុអ្វីមិនបង្ក្រាប បែជាបណ្ដែតបណ្តោយឲ្យបទល្មើសធ្វើការបំផ្លាញព្រៃឈើធនធានធម្មជាតិបានយ៉ាងរលូនរាប់ឆ្នាំបែប
នេះទៅវិញ?

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះបងប្អូនប្រជាពលរដ្ឋសូមសំណូមពរដល់មន្ត្រីជំនាញថ្នាក់ជាតិ មេត្តាជួយធ្វើការចុះបង្ក្រាបទីតាំងសិប្បកម្មដ៏ធំមហិមានេះផង បើសង្ឃឹមលើមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកអន្លង់វែងឲ្យធ្វើការបង្ក្រាបនោះគឺមិនងាយនោះឡើយ៕