• Wed. Mar 29th, 2023

ស្រុកអូររាំងឪ:នៅព្រឹកថ្ងៃទី១៣ខែ០១ ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ បានប្រជុំត្រួតពិនិត្យការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែមករា ឆ្នាំ២០២១  

ស្រុកអូររាំងឪ:នៅព្រឹកថ្ងៃទី១៣ខែ០១ ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ បានប្រជុំត្រួតពិនិត្យការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែមករា ឆ្នាំ២០២១

 

និងដាក់ទិសដៅអនុវត្តបន្ត ពង្រឹងការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ( ទម្រង់ទាំង៤ ) ពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ.ឃំុ មានសុវត្ថិភាព លក្ខណៈសម្បត្តិ ៨ យ៉ាង បានចាត់តាំងកម្លាំងឈរជើង

 

តាមគោលដៅដែលបានកំណត់ ប្រចាំការទីប្រជុំជនផ្សារអូររាំងឪ និងចុះល្បាតត្រួតពិនិត្យអាវុធជាតិផ្ទះពេលយប់-ថ្ងៃ និងតំបន់ងាយរងគ្រោះ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។

 

បានចាត់វិធានការ មិនអោយមានល្បែងសុីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានស្រុកអូររាំងឪ ផ្តល់សេវាជូនប្រជាពលរដ្ឋប្រើប្រាស់សៀវភៅគ្រួសារ ក៤ សៀវភៅស្នាក់នៅ ក២ និងអត្តសញ្ញាណប័ណ្ណ ហាមជាដាច់ខាតមិនអោយយកលុយពីបងប្អូនប្រជាពលរដ្ឋ ។

 

ជំរុញដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ស្រង់បព្ជីឈ្មោះប្រជាពលណាដែលមិនទាន់មានអត្ត ប្រើប្រាស់ ដើម្បីធ្វើជូនពួកគាត់ យកទៅប្រើប្រាស់តាមតំរូវការបស់ពួកគាត់ផ្សព្វផ្សាយផែនការ របស់លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តត្បូងឃ្មំុ បាន ចាត់វិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ. វត្តមានចូលរួមប្រជុំមាន : លោកអធិការរង លោកនាយ នាយរងផ្នែក លោកនាយ នាយរងប៉ុស្តិ៍ និងមន្រ្តីផ្នែកជំនាញ ចំនួនសរុបរួម ៣៨ នាក់ ។