ទីតាំងល្បែងស៊ីសង ដុសស្លែ ០២កន្លែងធំៗ ក្នុងមូលដ្ឋានខណ្ឌ៧មករា កំពុងតែសប្បាយចិត្ត កើបលុយពីប្រជាពលរដ្ឋ ខណៈអាជ្ញាធរនិងសមត្ថកិច្ច មិនដែលបានបង្ក្រាបឡើយ!!!

ទីតាំងល្បែងស៊ីសង ដុសស្លែ ០២កន្លែងធំៗ ក្នុងមូលដ្ឋានខណ្ឌ៧មករា កំពុងតែសប្បាយចិត្ត កើបលុយពីប្រជាពលរដ្ឋ ខណៈអាជ្ញាធរនិងសមត្ថកិច្ច មិនដែលបានបង្ក្រាបឡើយ!!!

ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងចំនួនពីរកន្លែងធំៗ (ភ្នាល់បាល់ បៀរ ឡូតូ) ប្រភេទកាស៊ីណូ នៅបណ្ដោយផ្លូវ១៣៩ សង្កាត់វាលវង្ស ខណ្ឌ៧មករា កំពុងតែសប្បាយចិត្តកើបលុយពីប្រជាពលរដ្ឋនៅក្នុងស្រុក និងកំពុងតែបង្កបង្កើននូវភាពអសន្តិសុខ ក្នុងខណ្ឌ៧មករា ដូចជាក្នុងរាជធានីភ្នំពេញទាំងមូល។

ទីតាំងទី១- ផ្ទះលេខ៩៣ ផ្លូវ១៣៩ សង្កាត់វាលវង្ស ខណ្ឌ៧មករា។
ទីតាំងទី២- ផ្ទះលេខ៣Eo ផ្លូវ១៣៩ សង្កាត់វាលវង្ស ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានដែលសារព័ត៌មាន កងមាស ទទួលបានពីប្រជាពលរដ្ឋ បានបញ្ជាក់ប្រាប់ថាទីតាំងនោះ បានបើកដំណើរការការយូរអង្វែងណាស់មកហើយ ដោយមិនដែលឃើញមានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាមួយមកបង្ក្រាបឡើយ។

ប្រភពដដែលបានបញ្ជាក់ទៀតថា រាល់ថ្ងៃពួកគាត់សង្កេតឃើញថាទីតាំងទាំង ០២កន្លែងនោះ មានចំងាយពីគ្នាប្រមាណជាង ៥០ម៉ែត្រពីគ្នា ហើយពួកគាត់សង្កេតឃើញទៀតថា រាល់ថ្ងៃឃើញមានមនុស្សចូលលេង រាប់រយនាក់ក្នុងមួយថ្ងៃៗ គឺមានទាំងក្មេង មានទាំងចាស់  ទាំងប្រុសទាំងស្រី ដោយមានអ្នកខ្លះចាញ់ រហូតដល់ លក់អស់ទ្រព្យសម្បត្តិ ថែមទាំងមានចិត្តវិបល្លាសប្រែប្រួល ចរិតមិនប្រក្រតី អាចនិងចេញទៅលួច ឆក់ ប្លន់ ថ្ងៃណាមួយក៏មិនដឹង។

ប្រជាពលរដ្ឋជាច្រើនក្នុងមូលដ្ឋាន កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានល្បែងស៊ីសងខុសច្បាប់ទាំងនោះ ដែលកំពុងបើកដំណើរការដោយរលូន និងមិនទាន់មាន អាជ្ញាធរមានសមត្ថកិច្ចណាមកបង្ក្រាប។

ពាក់ព័ន្ធទៅនិងបទល្មើសល្បែងស៊ីសងខុសច្បាប់ នេះប្រជាពលរដ្ធសូមសំណូមពរដល់លោក លីម សុភា អភិបាលខណ្ឌ៧មករា លោកវីរៈសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា សូមលោក ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងនោះផង ជៀសវាងមានការរិះគន់ពីសំណាក់មហាជន ថាអាជ្ញាធរ និងសមត្ថកិច្ច នៃមូលដ្ឋានខណ្ឌ៧មករា ឃុបឃិតគ្នាជាមួយបទល្មើស យកលុយដាក់ហោប៉ៅ បង្កើតបក្សពួកស៊ីជាប្រព័ន្ធ អាចនឹងកើតជាអំពើពុករលួយ ដែលរដ្ឋាភិបាលកំពុងតែបោកសំអាត៕