ត្ដត្បូងឃ្មុំ៖ ទីតាំងសង្វៀនជល់មាន់ ដែលស្ថិតនៅក្នុងភូមិឈើទាលជ្រុំ ឃុំអញ្ចឹម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មួយកន្លែងកំពុងបើកលេងយ៉ាងរំភើយ មិនរំខានដល់អាជ្ញាធរ និង សមត្ថកិច្ច ស្រុកត្បូងឃ្មុំនោះឡើយ។
ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស ដែលកំពុងកៀងគរក្រុមអ្នកញៀនល្បែង ស៊ីសងគ្រប់ទិសទីចូលទៅលេងជារៀងរាល់ថ្ងៃចាញ់ឈ្នះរាប់សែនរាប់លានរៀលផងដែរ។
យោងតាមប្រភពអ្នកចេញចូលលេងល្បែងនៅទីតាំងខាងលើមិនដែលឃើញមេប៉ុស្តិ៍អញ្ចឹមនិងអធិការស្រុកត្បូងឃ្មុំចុះបង្រ្កាបម្តងណាឡើយ។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថាប្រហែលមេប៉ុស្តិ៍អញ្ចឹមនិងអធិការស្រុកត្បូងឃ្មុំនោះបានទទួលផលប្រយោជន៍ពីបនល្បែងមាន់ជល់នេះហើយមើលទៅបានជាធ្វើគធ្វើថ្លង់បណ្តែតបណ្តោយឲ្យល្បែងសុីសងមានយ៉ាងពេញបន្ទុកនៅទឹកដីដែលខ្លួនគ្រប់គ្រង។
គួរឲ្យឆ្ងល់ថាតើលោកអធិការរូបនេះធ្វើការបំរើពលរដ្ឋឬក៏បំរើពួកអ្នកញៀនល្បែងទាំងនោះបើប្រជាពលរដ្ឋមានការទូរស័ព្ទតេទៅលោក៤ដងហើយមិនលើកតើឲ្យប្រជាពលរដ្ឋនៅស្រុកត្បូងឃ្មុំទៅសង្ឃឹមអ្វីទៅ។
ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់និង
លោក ប៉ែន រត្ន័ ស្នងការខេត្ដត្បូងឃ្មុំ ត្រួតពិនិត្យមន្ន្រីក្រោមឱវាទផងទាន និង មេត្តាចុះ បង្ក្រាបទីតាំងដែលបើកបង្កប់នូវល្បែងអាប៉ោងនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។
ពិសេសលោកព្រះរាជអាជ្ញានៅខេត្តត្បូងឃ្មុំជួយពិនិត្យមើលផងទាន។