• Wed. Mar 29th, 2023

គ្រាន់តែគ្រោះថ្នាក់ចររាចរណ៍បន្តិចបន្តួចសោះលោកនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយដកកាំភ្លេីងគំរាមយុវជនម្នាក់..!!!

គ្រាន់តែគ្រោះថ្នាក់ចររាចរណ៍បន្តិចបន្តួចសោះលោកនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយដកកាំភ្លេីងគំរាមយុវជនម្នាក់..!!!

ភ្ភ្នំពេញ ៖​ គ្រោះថ្នាក់​​ចរាចរណ៍​កេីតជាជម្លោះដកកាំភ្លេីងផ្អេីលម្ដុំផ្សារធំថ្មី​ ហេតុការណ៍​នេះកើតឡើងដែលស្ថិតនៅសង្កាត់ផ្សារទី១ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ នៅវេលាម៉ោង០៤ .៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា​ ឆ្នាំ​២០២១។

បេីតាមការបញ្ជាក់ពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា មុនដំបូងគាត់ឃេីញរថយន្តព្រូសបេីកបរដោយបុរសម្នាក់ដែលមានកាំភ្លេីងបានបេីកឡានស្របគ្នាតាមបណ្តោយផ្លូវ៧៣​ គៀនផ្សារធំថ្មី​ ហេីយឃេីញរថយន្តបានបេីកគៀរម៉ូតូបណ្តាលឲ្យដួល​ ហេីយបានដកកាំភ្លេីងពីចង្កេះហេីយស្រែកថាហែងចង់យ៉ាងម៉េច​ភ្លាមៗនោះជនរងគ្រោះបានលេីកដៃសុំកុំបាញ់គាត់អី​ អ្នកដែលឃេីញហេតុការណ៍បានរត់មកជួយជនរងគ្រោះដែលដួលម៉ូតូបានបាក់ដងកាំបិតនិងត្រូវត្រង់ប្រអប់ជេីង​ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ​ បន្ទាប់​មកអ្នកដែលបង្ករនៅតែបន្តសំញែងកាំភ្លេីងនៅមុខសមត្ថកិច្ចដដែលៗ​ ទេីបសមត្ថកិច្ចសុំដកទុកសិន​ ហេីយជនបង្ករប្រគល់អោយតែសំបកកាំភ្លេីងមិនប្រគល់គ្រាប់អោយនោះទេ ហេីយបានស្រែកគំហកដាក់សមត្ថកិច្ចថែមទៀតផង​។

អ្នកបង្កបានស្រែកប្រាប់ប្រជាពលរដ្ឋថា៖ខ្លួនមានមុខងារជាមន្ត្រីកងរាជអាវុធហត្ថនិងមានតួរនាទីនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ​ ហេីយខ្លួនបានចេញពីផឹកសុីមួយកន្លែង​ហេីយបំណងបេីករថយន្តមកផ្ទះរបស់ខ្លួននៅជិតកន្លែងកេីតហេតុ។

ជាចុងក្រោយ​ក្រោយជនរងគ្រោះមិនចង់មានរឿងវែងឆ្ងាយក៏មិនបានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ប៉ូលីសទេដោយសុំត្រឹមតែអ្នកបង្ករសងថ្លៃព្យាបាលនៅមន្ទីរពេទ្យតែប៉ុន្នោះ​ ដេីម្បីបញ្ចប់រឿង ៕