ខេត្ដកណ្ដាល៖ មជ្ឍដ្ឋានជាច្រើនបានកំពុងរិះគន់លោក ចាត ស៉ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល ដែលដឹកនាំកូនចៅក្រោមឱវាទមិនបានល្អធ្វើអោយទណ្ឌិតលួចរត់បានចំនួន៥នាក់!

ខេត្ដកណ្ដាល៖ មជ្ឍដ្ឋានជាច្រើនបានកំពុងរិះគន់លោក ចាត ស៉ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល ដែលដឹកនាំកូនចៅក្រោមឱវាទមិនបានល្អ ។
ជាក់ស្តែងនៅវេលាម៉ោង១០យប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ទណ្ឌិតចំនួន៥នាក់ ដែលត្រូវបានឃុំខ្លួន នៅពន្ធនាគារខេត្តកណ្តាល បានលួចរត់ចេញពីគុក ដោយការធ្វេសប្រហែសរបស់មន្ត្រីពន្ធនាគារ ។
ប៉ុន្តែភ្លាមៗនោះ ម្នាក់ក្នុងចំណោមទណ្ឌិត០៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានវិញ។​
ប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា ៖ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ទណ្ឌិត៤នាក់ ដែលកំពុងរត់គេចខ្លួននោះ ដែលទណ្ឌិតទាំងនេះ មានម្នាក់ត្រូវបានផ្តន្ទាទោសពាក់ព័ន្ធនឹងករណីគ្រឿងញៀន និង៣នាក់ទៀតពាក់ព័ន្ធនឹងករណីលួច និងលួចមានស្ថានភាពទម្ងន់ទោស។
ជុំវិញ​ករណីនេះដែរអ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោក ចាត ស៉ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល ជាច្រើនដងតែទូរសព្ឌ័មុនអាចទំនាក់ទំនងបាន៕