• Thu. Mar 23rd, 2023

តាកែវ៖តាមប្រភពព័ត៌មានច្បាស់ការណ៍ពីប្រជាពលរដ្ឋ និង បានផ្ញើរូបភាពពិតៗមកអោយ អ្នកសារព័ត៌មាន ដឹងថា នាវេលាថ្ងៃត្រង់ទី៣ ខែមករា ឆ្នាំ២០២១ នេះ សង្វៀនជល់មាន់ដ៏ធំមួយកន្លែង ស្ថិតនៅខាងក្រោយវត្តឆ្នាត់ ភូមិព្រែកឈើទាល ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ

កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង និង មានមនុស្សជាច្រើនស្រែកហ៊ោរកញ្ច្រៀវ កងរំពងពេញភូមិ តែម្តង ដោយមិនរំខានដល់សមត្ថកិច្ចមេប៉ុស្តិ៍ឃុំត្នោត និងអធិការស្រុកបាទី នោះ ទេ ។

ទីតាំងសង្វៀនជល់មាន់ដ៏ធំមួយ នេះ ត្រូវបានប្រជាពលរដ្ឋ អះអាងថា ជារបស់ តា ញឺង ។

តាមប្រភពព័ត៌មានដដែល បានបន្តទៀតថា សង្វៀន នេះ បើកលេងរៀងរាល់ថ្ងៃតែម្តងក្នុងមួយថ្ងៃៗជល់មិនតិចជាង២០គូរនោះទេ គឺ ជល់ចាប់ពីម៉ោង១២ថ្ងៃត្រង់រហូតដល់ល្ងាចតែម្តង ជាពិសេសក្រុមអ្នកលេងភ្នាល់សីុសងចាញ់រាប់លានរៀល ជិះសុទ្ធតែរថយន្តស៊េរីទំនើបចូលលេង ។

មិនតែប៉ុណ្ណោះ សង្វៀនជល់មាន់មួយនេះ មានកន្លែងផ្ញើម៉ូតូ និង មានអ្នកយាមកាម យ៉ាងត្រឹមត្រូវតែម្តង ដើម្បីសុវត្ថិភាពដល់អ្នកញៀនល្បែងជល់មាន់ ទាំងនេះ ។

នេះជាសារមួយរបស់ប្រជាពលរដ្ឋ សម្រាប់ជូនសមត្ថកិច្ចមូលដ្ឋានអោយលោកបានជ្រាប រួមមានលោកមេប៉ុស្តិ៍ឃុំត្នោតនិង លោកអធិការស្រុកបាទី ជាដើម សម្រាប់មានចំណាត់ការស្រាវជ្រាវ និង បង្ក្រាប ៕