ព័ត៌មានសន្តិសុខសង្គម

ខេត្តព្រះសីហនុ-នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះជាប្រចាំដើម្បីពង្រឹងត្រួតពិនិត្យការអនុវត្តន៍ច្បាប់

ខេត្តព្រះសីហនុ-នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះជាប្រចាំដើម្បីពង្រឹងត្រួតពិនិត្យការអនុវត្តន៍ច្បាប់ចរាចរណ៍តាមដងផ្លូវសាធារណៈ ស្របពេលដែលកំណើនគ្រោះថ្នាក់ចរាចរណ៍កាន់តែមានច្រើនឡើងក្នុងខេត្តព្រះសីហនុ ដែលភាគច្រើនជាអ្នកបើកបរម៉ូតូ ហើយពុំមានពាក់មួកសុវត្ថិភាព។
វិធានការពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍នេះ នឹងធ្វើនៅក្នុងទីប្រជុំជនក្រុងព្រះសីហនុ នឹងតាមផ្លូវជាតិនានាក្នុងខេត្ត រួមទាំងបណ្តាស្រុកផងដែរ ដោយតម្រូវឲ្យអ្នកបើកបរយាន្តទាំងអស់គោរពច្បាប់ចរាចរណ៍ ពិសេសអ្នកជិះម៉ូតូត្រូវតែពាក់មួកសុវត្ថិភាពជានិច្ច៕

scn

Leave a Reply

Your email address will not be published.