មេល្បែងសុីសងកត់កន្ទុយលេខឆ្នោតវៀតណាម០៤នាក់នៅក្នុងស្រុកអន្លង់វែងកំពុងរីកមុខដូចគ្រាប់ជី ខណៈអាជ្ញាធ័រមានសមត្ថកិច្ចក្នុងស្រុកមិនហ៊ានបង្រ្កាប!
(ខេត្តឧត្តរមានជ័យ)៖ល្បែងសុីសងកត់កន្ទុយលេខឆ្នោតវៀតណាម
សព្វថ្ងៃ គេសង្កេតឃើញថា៖ កូនកញ្រ្ជែង ល្អី នៅក្នុងស្រុកអន្លង់វែងរីកដូចផ្សិតតែគេមិនដែលឃើញអាជ្ញាធរនិងសមត្ថិក្នុងស្រុកធ្វើការបង្រ្កាប់ទៅលើមេឆ្នោតទាំងនោះឡើយ។
ប្រភពពីពលរដ្ឋបានបង្ហើបប្រាប់អោយ«ម្ចាស់ទន្លេមេគង្គ»យើងដឹងថា៖មេឆ្នោតកត់កន្ទុយលេខវៀតណាមមានមេធំៗចំនួន៤នាក់នៅក្នុងស្រុកអន្លង់វែង៖
១.ឈ្មោះ ញ៉ែ បរមី នៅជាប់និងរង្វង់មូលស្រុកអន្លង់វែង។
២. ឈ្មោះ រ័ត្នន: ជាងឡានរស់នៅភូមិអូរជញ្ជៀន ឃុំ ស្រុកអន្លង់វែង។
៣. ឈ្មោះ ចែ ហាក់សុីន រស់នៅភូមិអភិឌ្ឌវន៍ ឃុំ ស្រុកអន្លង់វែង។
៤.ឈ្មោះ ចែ លីណាលក់ គោដុត រស់ភូមិអូរជញ្ជៀន ឃុំ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
មេល្បែងឆ្នោតកត់កន្ទុយលេខវៀតណាមទាំង៤នាក់ខាងលើ
គេបានបើកជាច្រើនឆ្នាំមកហើយគេមិនដែលឃើញសត្ថកិច្ចក្នុងស្រុកអន្លង់វែងធ្វើរការបង្រ្កាបទៅលើពួកមេល្បែងសុីសងកន្ទុយលេខឆ្នោតវៀតណាមខាងនោះទេ។
ទើបគេដាក់ការសង្យ័យថា៖មេល្បែងសីសងកត់កន្ទុយលេខខាងលើប្រហែលគេបានរត់ការបង់លុយក្រោមតុអោយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្វក្នុងស្រុកអស់ហើយ។
ហើយពេលថ្មីៗនេះពលរដ្ឋនៅស្រុកអន្លង់វែងបានលើកឡើងថា៖សមត្ថកិច្ចធ្វើការបង្រ្កាបបានតែនាក់លក់ឆ្នោតតូចតាចតែប៉ុណ្ណុះចំណែកឯមេឆ្នោតធំៗមិនដែលធ្វើការបង្រ្កាបនោះទេ។
ពលរដ្ឋនៅក្នុងស្រុកអន្លង់វែងសូមសុំណូមពរដល់ ឯកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ រដ្ឋានបាលខេត្តឧត្តរមានជ័យសូមឯកឧត្តរជួយមើលមេល្បែងសុីសងកន្ទុយលេខឆ្នោតវៀតណាមនៅក្នងស្រុកអន្លង់វែងផងទាន?ដើម្បីសុខសវត្ថភាពពលរដ្ឋនិងដើម្បីភូមិឃុំសុវត្ថិភាព៩ចំណុចដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់បទបញ្ជារអោយមន្រ្តីថ្នាក់ក្រោមអនុវត្តន៍។
ព្រោះល្បែងសុីសងនេះហើយជាដើមចមនៃអំពើចោរកម្មនិងនាំអោយកើតមានអំពើហឹង្សាក្នុងគ្រួសារ។ ព្រោះពេលកន្លង់មកឃើញតែងតែកើកមានអំពើហឹង្សាលើគ្រួសារពលរដ្ឋមួយចំនួនគឺផ្តើមចេញពីការចាញ់ល្បែងសុីសងទាំងនេះឯង។
ជុំវិញករណីខាងលើយើងមិនអាចសំការបំភ្លឺពីសាមីខ្លួនពាក់ព័័ន្ធបានទេព្រោះគ្មានលេខទូរស័ព្ទទំនាក់ទំនង។