ពលរដ្ឋអ្នកធ្វើតំណើរតាមដងផ្លូវជាតិលេខ២១អា ២១បេ ព្រមទាំងផ្លូវជាតិ១១៥ និងអ្នករស់នៅស្របតាមផ្លូវជាតិទាំង៣ខ្សែខាងលើ សំណូមពរដល់មន្ត្រីជំនាញ ជាពិសេសរដ្ឋបាលសាលាខេត្តតែម្តង!!!
មេត្តាជួយមានវិធានការ អោយម្ចាស់ដេប៉ូទាំងនោះដឹកសូមអោយគោរពទៅតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល តាមសារាចរណ៏ណែនាំលេខ០៣/១០ ស្តីពីការដឹកជិញ្ជូននូវសារធាតុរ៉ែគ្រប់ប្រភេទ អោយគោរពច្បាប់ និងគោរពទៅតាមនូវការណែនាំនៃកិច្ចសន្យាដែលក្រសួងបានដាក់ជូន!
ធ្វើដូចម្តេចកុំអោយប៉ះពាល់ដល់សុខភាពផ្លូវដង្ហើម និងការរស់នៅរបស់ពួកគាត់ ព្រមទាំងប្រការផ្សេងៗទៀតជាច្រើន ពលរដ្ឋមិនហាមឃាត់ទេក្នុងការអភិវឌ្ឍ តែអភិវឌ្ឍសូមអោយគោរពច្បាប់ កុំផ្គើន និងកុំអាងអំណាច គ្នាននរណាធ្វើអីអញនោះ។
មជ្ឃដ្ឋានទូរទៅអង្កេតឃើញថា នាពេលកន្លងមករដ្ឋបាលសាលាខេត្ត ក៏ដូចជាមន្ទីរពាក់ពន្ធ័នានា បានចុះអនុវត្តរដ្ឋបាលជាច្រើនលើក ច្រើនសារហាក់បីដូចជាគ្មានប្រសិទ្ធភាព ឬជាការអនុវត្តអោយតែល្អមើល មិនហ៊ានមានចំណាត់ការ បែបជាខ្លាចអំណាចម្ចាស់ដេប៉ូ មានសក្ក័យសធំពេកទេដឹង ម្យ៉ាងទីតាំងដេប៉ូខាងលើជាប់ទៅនិងគល់ស្ពាន និងខាងលិចស្ពានទៀត បើយោងមន្ត្រីជំនាញបានប្រាប់សារព័ត៌មានថាៈ តាមច្បាប់នៃក្រសួងរ៉ែ គឺមិនអនុញាតិអោយមានដេប៉ូជាប់គល់ស្ពានជាដាច់ខាត យ៉ាងហោចណាស់ត្រូវមានគម្លាតពីគល់ស្ពានយ៉ាងតិច២០០ម ដើម្បីជៀសវាងនូវហានីភយ័ណាមួយកើតឡើង។
ពលរដ្ឋចាំមើលថាតើ រដ្ឋបាលសាលាខេត្ត ក៏ដូចជាមន្ទីរ ក្រោមការដឹកនាំរបស់លោក ជា សារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកណ្តាល ឬបានលាភសក្ការៈ ភ្លេចទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើតំណើតាមដងផ្លូវអស់ហើយ តើឯណាទៅមន្ត្រីបំរើប្រជាពលរដ្ឋ? ឬឡើងកាន់តំណែងបំរើតែផលប្រយោជន៏ខ្លួន បំរើបក្សពួក និងមិត្តភក្ត័ខ្លួនតែប៉ុណ្ណោះ?
ពលរដ្ឋបានបន្តថាៈ ការចុះអនុវត្តគឺធ្វើគ្រាន់តែឱ្យល្អមើល និងគ្មានឥទ្ធិពលលើថៅកែដេប៉ូខ្សាច់សោះ ប្រៀបបីដូចដូចសុភាសិត១ឃ្លាពោលថា ” វ៉ោកៗសឹកតែត្រដោកឆ្អែតពោះក្របី “៖
នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខទាំង៣ខ្សែចាងលើ ចាប់ពីចំណុចស្ពាន ក្នុងសង្កាត់តាខ្មៅ រហូតដល់ភូមិសាស្ត្រសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ពួកគាត់បានបន្តទាំងខឹងសម្បារថា ក្រុមថៅកែដេប៉ូខ្សាច់ទាំងនោះ ហាក់គ្មានកោតញញើតហ្នឹងវិធានការរបស់រដ្ឋបាលខេត្តបន្តិចសោះឡើយ ពោលគឺដូចជាវែកចកអញ្ចឹង ពេលក្រុមមន្ត្រីជំនាញ និងអាជ្ញាធរត្រឡប់ទៅវិញអស់ ដដែលជា ដដែល ហើយពេលខ្លះ ធ្វើផ្គើននិងឌឺដងដាក់ពួកគាត់ថែមទៀតផង ថាធ្វើអ្វីពួកគេកើត។
ក្រុមប្រជាពលរដ្ឋ អ្នកដែលនៅក្បែរខាងដេប៉ូខ្សាច់ទាំងនោះ បាន និយាយទាំងកំហឹងថា ក្រុមថៅកែដេប៉ូខ្សាច់ និងអ្នកបើកបររថយន្តដឹកខ្សាច់ទាំងនោះហាក់មិនគោរពច្បាប់ទាល់តែសោះ ហើយថែមទាំងដឹកពេញហៀរទ្រុង ជ្រុះខ្សាច់ និងហូរទឹកក ក្លាក់ ពេញផ្លូវ បង្កឱ្យមានខ្សាច់ពេញផ្លូវ និងហុយ ថែមទៀតផង។ បើនិយាយពីកៀនផ្លូវដែលជាចំណែកសម្រាប់ ម៉ូតូ កង់ ធ្វើចរារចណ៍វិញនោះ គឺសុទ្ធតែខ្សាច់ មិនអាចបើកបរម៉ូតូ កង់ បានទេ ហើយធ្វើឱ្យម៉ូតូរអិលដួលជាហូរហែរដែរ រហូតបង្ករគ្រោះថ្នាក់បាត់បង់ជីវិតមនុស្សទៀតផង។ ជាងនេះទៅទៀត ដេប៉ូខ្លះម៉ោង៩ម៉ោង១០យប់ ទៅហើយនៅមិនទាន់បញ្ឈប់បូមខ្សាច់ និងនៅតែមានរថយន្តចូលដឹកខ្សាច់។
ហើយបើពេលព្រឹក ពួកគេចាប់ដំណើរការតាំងពីម៉ោង៤ទៀបភ្លឺក៏មានដែរ ធ្វើឱ្យប៉ះពាល់ដល់ការដេក ពួនរបស់ពួកគាត់ខ្លាំងណាស់ ហើយបើនិយាយពីតៃកុងឡានវិញ បើកបរលឿនៗមិនគោរពច្បាប់ទេ ពិសេស ចតអនាធិបតេយ្យ ពេញផ្លូវ ថែមទៀតផង។
ពួកគាត់បានបញ្ជាក់ថា កាលពីពេលកន្លងទៅនេះ ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត ដឹកនាំមន្ត្រីចុះមកធ្វើការណែនាំ និងធ្វើការផ្អាកអាជីវកម្មដេប៉ូខ្សាច់ មួយផងដែរ និងបានបញ្ជារ ធ្វើកន្លែងសម្រាប់លាងសំអាតកង់រថយន្ត ឱ្យគ្របឱ្យបានត្រឹមត្រូវ និងធ្វើការសំអាតផ្លូវ។ ប៉ុន្តែ មិនបានមួយដង្ហើមចង្រិតផង សកម្មភាពល្មើសលើសដើម ធ្វើឱ្យពួកគាត់អស់សង្ឃឹម ហើយក៏ឆ្លល់ដែរថា ទៅហ្នឹងចំណាត់ការរបស់រដ្ឋបាលខេត្ត ហេតុអ្វីហាក់គ្មានប្រសិទ្ធភាពលើក្រុមថៅកែដេប៉ូខ្សាច់ទាំងនោះ ឬមួយថៅកែទាំងនោះ មានប្រាក់អាចធ្វើអ្វីបានស្រេចតែចិត្តបាន?
ពាក់ព័ន្ធហ្នឹងការលើកឡើងរបស់ពលរដ្ឋនេះ អង្គភាពសេរីភាពខ្ញុំសារព័ត៌មាន មិនអាចសុំការបំភ្លឺ ពីលោក ជា សារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាលបានឡើយ ខណៈទូរសព្ទ័ខលចូល២ដងតែមិនលើក។
ពលរដ្ឋសំណូមពរដល់រដ្ឋបាលសាលាខេត្ត មេត្តាជួយមានវិធានការផង កុំខ្លាចអំណាចពួកក្រុមឈ្មួញអី បើនៅតែខ្លាចពលរដ្ឋនៅតែរងទុក្ខ៕