ភ្នំពេញ ៖ យោងតាមសេចក្ដីរាយការណ៍ របស់ ប្រជាពលរដ្ឋបានអោយដឹងថា មានទីតាំងល្បែងសុីសងខុសច្បាប់ ប្រភេទឆ្នោតឡូតូ ជាច្រើនកន្លែងនៅក្នុងទឹកដីអាណាចក្រ ខណ្ឌឫស្សីកែវ កំពុងបើកដំណើរការយ៉ាងរលួនគគ្រឹកគគ្រេង

ភ្នំពេញ ៖ យោងតាមសេចក្ដីរាយការណ៍ របស់ ប្រជាពលរដ្ឋបានអោយដឹងថា មានទីតាំងល្បែងសុីសងខុសច្បាប់ ប្រភេទឆ្នោតឡូតូ ជាច្រើនកន្លែងនៅក្នុងទឹកដីអាណាចក្រ ខណ្ឌឫស្សីកែវ កំពុងបើកដំណើរការយ៉ាងរលួនគគ្រឹកគគ្រេង ដោយមិនមានអាជ្ញាធរ មានសមត្ថកិច្ច ចុះបង្ក្រាបឡើយ ខណៈខណ្ឌ មួយចំនួនបានធ្វើការបង្ក្រាបជាបន្តបន្ទាប់ ។ កន្លងមកគេក៏សង្កេតឃើញលោក ជា ពិសី អភិបាលនៃគណៈអភិបាល ខណ្ឌឫស្សីកែវ តែងតែដឹកនាំកម្លាំង ចុះបង្ក្រាបល្បែងសុីសងខុសច្បាប់មួយចំនួន ជាហូហែរ តែនៅល្បែងសុីសង ប្រភទឆ្នោតឡូតូ នេះ មិនទាន់ឃើញ លោកដឹកនាំកម្លាំងចុះបង្ក្រាបល្បែង នៅ ឡើយ ទេ ។ប្រជាពលរដ្ឋបានបន្តថា គ្រាន់តែនៅ សង្កាត់ ទួលសង្កែទី១ មានទីតាំងល្បែងសុីសងឆ្នោត ឡូតូ នេះប្រហែលជិតទីតាំងឯនោះ នេះមិន ទាន់និយាយដល់សង្កាត់ផ្សេងទៀតផង ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី៣ខែ វិច្ឆិកាឆ្នាំ២០២០ កន្លងទៅលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងបង្ក្រាបជាដាច់ខាត នូវល្បែងសុីសងតាមអនឡាញkenoរួមទាំងល្បែងសុីសងដទៃៗទៀតផងដែរ។ មហាជនរងចាំមើលថាតើ លោក ជា ពិសី អភិបាលនៃគណៈអភិបាល ខណ្ឌឫស្សីកែវ និងលោកអធិការអាចស្រាវជ្រាវ ដឹកនាំកម្លាំង ចុះបង្ក្រាប ល្បែង សុីសងនេះដែរឬទេ ?