(ឧត្តរមានជ័យ)កាលពីសៀល១៥ខែធ្នូឆ្នាំ២០២០ សាលាដំបូងខេត្តឧត្តរមានជ័យបានចេញដីកាបង្គាប់ឲ្យលោកលោកហោជិនវរយុទ្ធអភិបាលស្រុកអន្លង់វែង ឲ្យចូលខ្លួនផ្តល់ចម្លើយដល់តុលាការពីបទប៉ះពាល់កម្មសិទ្ធឯកជន

(ឧត្តរមានជ័យ)កាលពីសៀល១៥ខែធ្នូឆ្នាំ២០២០ សាលាដំបូងខេត្តឧត្តរមានជ័យបានចេញដីកាបង្គាប់ឲ្យលោកលោកហោជិនវរយុទ្ធអភិបាលស្រុកអន្លង់វែង ឲ្យចូលខ្លួនផ្តល់ចម្លើយដល់តុលាការពីបទប៉ះពាល់កម្មសិទ្ធឯកជន

យោងតាមដីកាបង្គាប់ខ្លួនលេខ៣៧២ចុះថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២០ ដោយលោក ទ្រី សុភ័ត ចៅក្រមស៊ើបសួរ បានតម្រូវឲ្យឈ្មោះ ហោ ជិនវីរយុទ្ធ អភិបាលស្រុកអន្លង់វែងបច្ចុប្បន្នចូលខ្លួនទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យនៅរសៀលម៉ោង២ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០ ជាកំហិត។

ដើម្បីឲ្យផ្តល់ចម្លើយនៃដំណើររឿង បទប៉ះពាល់កម្មសិទ្ធឯកជន ប្រព្រិត្តនៅភូមិអូរចិញ្ជៀន
ឃុំ ស្រុកអន្លង់វែង កាលពីថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៨ ជាបទល្មើសព្រហ្មទណ្ឌដែលបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា២៤៨.២៥៣នៃច្បាប់ភូមិបាល។

គួរបញ្ជាក់ថាបញ្ហារឿងរាវខាងលើកាលអំឡុងឆ្នាំ២០១៨ លោក ហោជិនវីរ:យុទ្ធ អភិបាស្រុកអន្លង់វែងត្រូវបានអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យផ្ញើរលិខិតជូនដំណឹងទៅសម្តេច ក្រឡា ហោម សខេង
ម្តងរួចមកហើយ។

ដោយដើមចោទប្រកាន់ពីបទ ប៉ះពាល់កម្មសិទ្ធឯកជនប្រព្រិត្តនៅភូមិឣូរជញ្ជៀនឃុំស្រុកឣន្លង់វែងខេត្តឧត្តរមានជ័យ។

កាលពីថ្ងៃទី០១ខែមិថុនាឆ្នាំ២០១៨
ពីបទព្រហ្មទណ្ឌចែងនិងផ្តន្ទាទោសតាមបទបញ្ញត្តិមាត្រា២៤៤និងមាត្រា២៤៣នៃច្បាប់ភូមិបាល។

ដែលលិខិតជូនដំណឹង ពីសាលាដំបូងខេត្តឧត្តរមានជ័យទៅសម្តេចក្រឡាហោមសខេងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងអយ្យការ
ប្រថាប់ត្រា ដោយ លោក គង់​ រតនា  ។

ជំុវិញរឿងរ៉ាវខាងលើនេះកាលពីវេលាម៉ោង៣ និង១០ នាទី រសៀលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ អង្គភាពតាព្រហ្មបានទូរស័ព្ទទៅលោក ហោជិនវិរយុទ្ទ អភិបាលស្រុកអន្លុងវេង ដើម្បីឲ្យលោកបកស្រាយជុំវិញករណីនេះលោកលើកទូរស័ព្ទនិយាយបានពីរបីមាត់ហើយឆ្លើយថារវល់ប្រជុំរួចក៏បិតទូរស័ព្ទទៅ។