ខេត្តក្រចេះ៖សេចក្តីរាការណ៍មកពី ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះមកថា÷ មានមេឈ្មួញឈ្មោះ ធី (ហៅធីកាប៉ូ )បានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិត មកពីខេត្តស្ទឹងត្រែង មកចូលស្រុកស្នួល ខេត្តក្រចេះ ហើយដឹកឆ្លងដែនទៅប្រទេវៀតណាម។ បានយ៉ាងរលូន សង្ស័យមានបើកភ្លើងខៀវពីមន្ត្រីជំនាញនិង​សមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវទើបអាចដឹកជញ្ជូនបាន!

ខេត្តក្រចេះ៖សេចក្តីរាការណ៍មកពី ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះមកថា÷
មានមេឈ្មួញឈ្មោះ ធី (ហៅធីកាប៉ូ )បានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិត មកពីខេត្តស្ទឹងត្រែង មកចូលស្រុកស្នួល ខេត្តក្រចេះ ហើយដឹកឆ្លងដែនទៅប្រទេវៀតណាម។ បានយ៉ាងរលូន សង្ស័យមានបើកភ្លើងខៀវពីមន្ត្រីជំនាញនិង​សមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវទើបអាចដឹកជញ្ជូនបាន។

ជាពិសេសលោក សាន្ត ប៊ុនថាន ​មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក ទ្រី
សុភក្តិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ ព្រមទាំងលោក នួន ពៅរតនា មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ សម្ងំស្ងៀមធ្វើមិនដឹងមិនឮសង្ស័យដុល្លារបាំងមុខជិតអស់ហើយ។

ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានបង្ហើបឲ្យដឹងថា៖ មេឈ្មួញឈ្មោះ ធី ហៅធីកាប៉ូ គេតែងតែធ្វើសកម្មភាពដឹកជញ្ជូន​ឈើពីខេត្តស្ទឹងត្រែង យកមករក្សាទុកក្នុងភូមិគ្រឹះរបស់ខ្លួននៅផ្លូវជាតិលេខ៧ បង្គោលគីឡូមែត្រ៤២៧ ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ យ៉ាងសុខស្រួលដោយមិនរំខានដល់មន្រ្តីជំនាញពាក់នោះឡើយ។

ប្រភពបង្ហើបប្រាប់បន្តរថា៖ការដឹកជញ្ជានឈើប្រណិតខាងលើលោក ធី ហៅធីកាប៉ូ គេបានប្រើប្រាស់រថយន្តសេរីទំនើបៗហើយដឹកម្តងៗមិនតិចជាង១០គ្រឿងឡើយ។

ដោយគោលដៅដោយសុវត្ថិភាព ក្នុងនោះសមត្ថកិច្ចអាវុធហត្ថស្នាក់ការ៧១០ ក្នុងឃុំអូរគ្រៀង ក៏ដូចជាលោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង មិនដែលបង្ក្រាបរថយន្តដឹកជញ្ជូនឈើខុសច្បាប់របស់មេឈ្មួញឈ្មោះ ធី ហៅធីកាប៉ូ ទាល់តែសោះ។​
ផ្ទុយទៅវិញមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នក្នុងខេត្តក្រចេះ ជាពិសេសនៅស្រុកសំបូរ និងស្រុកស្នួល ខេត្តក្រចេះ សម្ងំទទួលផលប្រយោជន៍ពីមេឈ្មួញឈ្មោះ ធី ហៅធីកាប៉ូបានយ៉ាងសុខស្រួល។

ជំវិញករណីខាងលើសារព័ត៌មានយើងមិនអាចសុំការបកស្រាយមន្រ្តីជំនាញពាក់បានទេព្រោះគ្នានលេខទូរស័ព្ទទំនាក់ទំនង ហើយយើងខ្ញុំរងចាំការឆ្លើយតបពីសារមីខ្លួននឹងពាក់ព័ន្វរៀងរាល់ម៉ោងធ្វើការ៕