បែកធ្លាយហេីយ ស្ងាត់ៗល្បីឈ្មោះលោករត្ន័ ជាមេឈ្មួញឈើម្នាក់ដែលមានខ្នងបង្អែកដ៏រឹងមាំនៅពីក្រោយហើយឃុបឃិតគ្នាជាមួយមន្ត្រីបរិស្ថាននិងមន្ត្រីរដ្ឋបាលព្រៃឈើនៅមូលដ្ឋាននោះជាប្រព័ន្ធ…..!

បែកធ្លាយហេីយ ស្ងាត់ៗល្បីឈ្មោះលោករត្ន័ ជាមេឈ្មួញឈើម្នាក់ដែលមានខ្នងបង្អែកដ៏រឹងមាំនៅពីក្រោយហើយឃុបឃិតគ្នាជាមួយមន្ត្រីបរិស្ថាននិងមន្ត្រីរដ្ឋបាលព្រៃឈើនៅមូលដ្ឋាននោះជាប្រព័ន្ធ…..!

ខេត្តកំពង់ធំ+ ក្នុងរយៈពេលថ្មីៗនេះមាន សកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីស្រុកសណ្តាន់ជារៀងរាល់យប់មានមេឈ្មួញម្នាក់ដែលមានឈ្មោះលោករត្ន័ ហើយក៏មានខ្នងបង្អែកដ៏រឹងមាំនៅពីក្រោយ សម្រាប់រកស៊ីបទល្មើសព្រៃឈើបានដោយរលូនម្យ៉ាងទៀតមេឈ្មួញដែលមានឈ្មោះខាងលើបានដើរប្រមូលទិញឈើទាំងអស់នៅក្នុងឃុំមានរិទ្ធ ដូចជាតាមច្រកតោល ច្រកព្រះអាទិត្យ និងច្រកមួយចំនួនផ្សេងៗទៀត

ហើយឈើទាំងអស់នោះគឺដឹកចេញពីព្រៃឡង់ជារាងរាល់យប់ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចរដ្ឋបាលព្រៃឈើនិង សមត្ថកិច្ចបរិស្ថានដែលឈរជើងនៅទីនោះទេ បែរជាសមត្ថកិច្ចចាប់ដៃគ្នាដើរផ្លូវតែមួយជាមួយមេឈ្មួញបំផ្លាញព្រៃឡង់ជាប្រព័ន្ធទៅវិញ ប្រជាពលរដ្ឋសូមអោយលោកនាយផ្នែកនឹងនាយសង្កាត់កំមើលរំលង រាល់ការបំផ្លាញព្រៃឈើបែបនេះសំខាន់ដែនដីដែលបរិស្ថានឈរជើង

បងប្អូនប្រជាពលរដ្ឋបានបន្តទៀតថាសព្វថ្ងៃនេះគេសង្កេតឃើញតែឈ្មោះរដ្ឋដែលជាមេឈ្មួញម្នាក់ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានសមត្ថកិច្ចណាហ៊ានក្អកទេក្នុងនោះអ្នកដែលធ្លាប់រកស៊ីជើងចាស់ៗពីមុនមកគេបានឈប់អស់ហើយនៅតែមេឈ្មួញដ៏ល្បីម្នាក់នេះទេដែលអាចធ្វើទៅរួចដោយសារតែមានការឃុបឃិតគ្នាជាមួយសមត្ថកិច្ចមូលដ្ឋានទើបរលូន

បងប្អូនប្រជាពរដ្ឋមិនសប្បាយចិត្តទាល់តែសោះចំពោះទង្វើរបស់សមត្ថកិច្ចពាក់ព័ន្ធដែលឈរជើងនៅលើទឹកដីស្រុកសណ្ដាន់សព្វថ្ងៃនេះកំពុងតែសប្បាយចិត្តនឹងកើបលុយពុករលួយពីឈ្មួញបំផ្លាញព្រៃឡង់វាស្មើនឹងចូលរួមចំណែកជាមួយគ្នា

ការដង្ហើយហៅជាចុងក្រោយរបស់បងប្អូនប្រជាពលរដ្ឋដែលស្នេហាលើធនធានធម្មជាតិសូមអោយថ្នាក់ដឹកនាំគ្រប់ក្រសួងពាក់ព័ន្ធទាំងអស់មេត្តាដាក់ការស៊ើបអង្កេតមកលើសមត្ថកិច្ចជំនាញបរិស្ថាននឹងជំនាញរដ្ឋបាលព្រៃឈើ ដែលសុីប្រាក់ខែរដ្ឋហើយនៅតែចូលរួមចំណែកជាមួយមេឈ្មួញបំផ្លាញព្រៃឡង់ដដែល

មេឈ្មួញដែលមានឈ្មោះរដ្ឋខាងលើនេះប្រមូលទិញឈើនៅក្នុងឃុំមានរិទ្ធិទាំងអស់ដែលឈើនោះដឹកចេញពីព្រៃឡង់ហើយមេឈ្មួញរូបនេះបានដឹកយកមកស្តុកទុកនៅដេប៉ូរបស់ខ្លួនដែលមានទីតាំងជាប់នឹងព្រំប្រទល់ស្រុកប្រសាទសំបូរ។
ព័ត៌មានឋធម លំអិតនៅពេលក្រោយ។