ខេត្តស្វាយរៀង៖ ឈ្មួញដឹកទំនិញចេញចូលតាមច្រកទ្វាព្រំដែនទ្វេភាគីបុសមន ត្អូញត្អែចោទថា មានកុងត្រូលជជុះជាច្រើនកន្លែងដាក់បណ្តាក់គ្នាដូចខ្យងចឹង!!!

ខេត្តស្វាយរៀង៖ ឈ្មួញដឹកទំនិញចេញចូលតាមច្រកទ្វាព្រំដែនទ្វេភាគីបុសមន ត្អូញត្អែចោទថា មានកុងត្រូលជជុះជាច្រើនកន្លែងដាក់បណ្តាក់គ្នាដូចខ្យងចឹង!!!

 

ឈរ​ ចាំយកលុយពីអ្នកបើករថយន្តដឹកទំនិញតូចធំ​ និងម៉ូតូរ៉ឺម៉កមិនដឹងថាមកពីស្ថាបន័ណាខ្លះទេ ជួយមើលផងទាន​ គឺចាប់ពីច្រកទ្វាព្រំដែនបុសមន​ មកដល់កែងផ្លូវជាតិលេខ១៣​ មាន៤ទៅ៥កន្លែង ហើយមហាជនមានការព្រួយបារម្ភៈខ្លាចចម្លងមេរោគកូវីដ-១៩ មកសហគមន៍ ប្រសិនបើអ្នកទាំងនោះមិនបានអនុវត្តតាមវិធានការណ៍ការពារឬអនាម័យឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

 


ករណីត្អូញត្អែនេះកើតឡើងនៅថ្ងៃទី៨​ ធ្នូ​ ២០២០​ នៅច្រកទ្វាព្រំដែនទ្វេភាគីបុសមន​ ឃុំបុសមន​ ស្រុករំដួល។

 

បើតាមមន្ត្រីម្នាក់ធ្វើការនៅច្រកទ្វាព្រំដែនទ្វេភាគីបុសមនសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ចាប់តាំងពីមានវិបត្តិកូវីដ-១៩ មកច្រកទ្វាតំបន់ព្រំដែនក្នុងខេត្តស្វាយរៀង​ ត្រូវបានផ្អាកមិនអនុញ្ញាតិឲ្យមានមនុស្សនិងនាំទំនិញចេញចូលពីប្រទេសវៀតណាម ដោយឡែកនៅច្រកទ្វាព្រំដែនទ្វេភាគីបុសមន អនុញ្ញាតិឲ្យមានដឹកទំនិញចេញចូលពីប្រទេសវៀតណាមធម្មតា ដោយតម្រូវឲ្យសមត្ថកិច្ចអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ គឺមានមន្ត្រីធ្វើចត្តាឡីស័កជាប្រចាំ មនុស្សចេញចូលត្រូវវាស់កំដៅ បាញ់អាល់កុល ពាក់ម៉ាស់ និងបាញ់ថ្នាំសំអាតរថយន្ត។

 

ប្រភពដ៏ដែលបន្តទៀតថា ច្រកទ្វាព្រំដែនទ្វេភាគីបុសមន មានផែស្ងួតសម្រាប់ផ្ទេទំនិញនាំចូលពីប្រទេសវៀតណាម រួមមាន ពូក តុ កៅអី ទូ ដែកក្រឡាក្រួច សម្ភារៈគ្រឿងជ័រ សំបកម៉ូតូ​ បន្លែផ្លែឈើ បន្លែនាំចូលមាន ស្ពៃក្តោប ស្ពៃបូកគោ ផ្កាខាត់ណា ការ៉ុត ដំឡូងបារាំង ខ្ទឹមស ខ្ទឹមក្រហម ផ្លែឈើមាន ប៉ោម សារី មៀន ក្រូច ដូង។

 

ទំនិញនាំចូលពីប្រទេសវៀតណាម ជាមធ្យមក្នុងមួយថ្ងៃចាប់ពី៣៦គ្រឿង​ ទៅ៥០គ្រឿង​ ក្នុងនោះបន្លែផ្លែឈើ មាន២០ទៅ២៥គ្រឿងក្នុងមួយថ្ងៃ​ ដឹកទៅលក់នៅរាជធានីភ្នំពេញ​ និងមានចែកចាយក្នុងខេត្តស្វាយរៀង​ និង ព្រៃវែងផងដែរ។

 

ទាក់ទិនការនាំបន្លែផ្លែឈើ ពីប្រទេសវៀតណាមនេះដែរ លោកផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងការបង្ក្រាបការក្លែងបន្លំ សាខាខេត្តស្វាយរៀង ហៅកាត់ថា ក.ប.ប បានមានប្រសាសន៍ថា បញ្ហាការនាំទំនិញ បន្លែ ផ្លែឈើ និងផលិតផលចំណីអាហារដែលនាំចូលពីប្រទេសជិតខាងគឺពិបាកគ្រប់គ្រងដោយ សមត្ថកិច្ចរបស់ក.ប.ប គឺគ្មានសិទ្ធិក្នុងការចុះត្រួតពិត្យទំនិញនៅតាមច្រកទ្វាព្រំដែនទេ ដូច្នេះអ្នកនាំចូលគេមិនបានគិតដល់បញ្ហាប៉ះពាល់ដល់សុខភាពនោះទេ ជាពិសេសខ្ទឹមស នាំចូលរាប់តោន បែបនេះដោយគ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវគឺប្រឈមយ៉ាងខ្លាំងទៅលើសុខភាពអ្នកបរិភោគ។

 

ដោយខ្ទឹម ស ឈ្មួញដឹកជញ្ជូនផ្លូវឆ្ងាយ គេតែងតែដាក់ថ្នាំ រក្សាទុកឲ្យបានយូ ការពារកុំឲ្យខ្ទឹមឆាប់ខូចដូច្នេះធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ គឺប៉ះពាល់ ក្រពះពោះវៀន ចុះខ្សោយនិងរលាកធ្ងន់ធ្ងរចាំបាច់ត្រូវការត្រួតពិនិត្យ។ពិព្រោះសុវត្ថិភាពសុខភាពសាធារណៈសំខាន់ណាស់ត្រូវតែការពារទប់ស្កាត់និងបង្ក្រាបទំនិញដែលមានសារធាតុគីមី ការពារអ្នកប្រើប្រាស់។