ភ្នំពេញ ៖ ទីតាំងប្រមូល និងកត់ឆ្នោតវៀតណាមខុសច្បាប់ដ៏ធំ ស្ថិតនៅផ្ទះល្វែង ផ្លូវឌឿងហែម លេខ១៣៩ ខាងត្បូងស្តុបអូឬស្សីសង្កាត់អូរឬស្សី ៣ ខណ្ឌ៧ មករា រាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា ជារបស់ ឈ្មោះ កែវ ចំរើន ហៅព្រីង ដែលមាននាមសម្ងាត់ M99 ។ នេះជាទីតាំងមួយ ក្នុងចំណោមទីតាំងប្រហែល១០០កន្លែង និងកូនកញ្ច្រែងរាប់រយទៀតទៀតផង!!!

ភ្នំពេញ ៖ ទីតាំងប្រមូល និងកត់ឆ្នោតវៀតណាមខុសច្បាប់ដ៏ធំ ស្ថិតនៅផ្ទះល្វែង ផ្លូវឌឿងហែម លេខ១៣៩ ខាងត្បូងស្តុបអូឬស្សីសង្កាត់អូរឬស្សី ៣ ខណ្ឌ៧ មករា រាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា ជារបស់ ឈ្មោះ កែវ ចំរើន ហៅព្រីង ដែលមាននាមសម្ងាត់ M99 ។ នេះជាទីតាំងមួយ ក្នុងចំណោមទីតាំងប្រហែល១០០កន្លែង និងកូនកញ្ច្រែងរាប់រយទៀតទៀតផង

 

 

ប្រភពពីសមត្ថកិច្ចចូលនិវត្តម្នាក់បានឱ្យដឹងថា នៅតាមទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ទូទាំងរាជធានីភ្នំពេញ ជាពិសេសនៅតាមតំបន់ទីប្រជុំជន ឬផ្សារជាដើម ដែលគេដាក់រហ័សនាម M99 គឺជារបស់ លោក កែវ ចំរើន ហៅព្រីង ដែលល្បីថាជាមន្រ្តីផង ។ ម្នាក់នេះ មានអំណាចណាស់ ពុំមាននរណា ហ៊ានបង្ក្រាបនោះទេ ។ អ្នកកត់ឆ្នោតនានា ឬកូនកញ្ច្រែង (អ្នកកត់ស៊ីប្រាក់ខែ) គ្រាន់តែប្រាប់ថា កូនចៅមេ ព្រីងM99 នោះសមត្ថកិច្ច នឹងដើរចេញវិញភ្លាម ។

 

ប្រជាពលរដ្ឋ បាន សំណូម ពរ ដល់ អាជ្ញាធរ ពាក់ព័ន្ធ ទាំង មេត្តា ចាត់ វិធាន ការ លេីទីតាំង កត់ ឆ្នោត វៀតណាម របស់ លោក កែវ ចំរើន ហៅ ព្រីង នេះផង ។