ភ្នំពេញ ៖ មេឆ្នោតធំវៀតណាមនិងមេណេតបង្កប់ល្បែង សុីសងតាមប្រព័ន្ធអនឡាញដ៏ល្បីឈ្មោះជាងគេជាច្រើនកន្លែងនៅទីក្រុងភ្នំពេញ ឈ្មោះហេង សម្បតិ្ត (ហៅគ័ង)ព្រះនាមK38 & V168និងឈ្មោះ ពុទ្ធស្រ៊ុន រស្មី(ហៅព្រីង)

ភ្នំពេញ ៖ មេឆ្នោតធំវៀតណាមនិងមេណេតបង្កប់ល្បែង
សុីសងតាមប្រព័ន្ធអនឡាញដ៏ល្បីឈ្មោះជាងគេជាច្រើនកន្លែងនៅទីក្រុងភ្នំពេញ ឈ្មោះហេង សម្បតិ្ត (ហៅគ័ង)ព្រះនាមK38 & V168និងឈ្មោះ ពុទ្ធស្រ៊ុន រស្មី(ហៅព្រីង)

 

តើមានអំណាចឬមានអ្នកធំជាខ្នងបង្អែកបានជាហ៊ានបើកល្បែងសុីសងឆ្នោតវៀតណាម និងបើកណេតបង្កប់ល្បែងភ្នាល់ដាក់លុយរាប់រយ រាប់ពាន់ ដុល្លា នៅតាមប្រព័ន្ធអនឡាញគ្មានច្បាប់ ដាក់ពង្រាយកូនចៅ(កូនកញ្ជ្រែង)កត់កន្ទុយលេខគ្រប់ទីកន្លែងនៅតាមផ្សារនិងទីប្រជុំជនគ្រប់ទីកន្លែងនៅពេញ
រាជធានីភ្នំពេញយ៉ាងអនាធិប្បតេយ្យ។

 

ហើយមេឆ្នោតធំទាំងពីរ បានប្រាប់ទៅកូនចៅជាកូនកញ្ជ្រែងរបស់ខ្លួនថា មកធ្វើជាកូន
កញ្ជ្រែងកត់កន្ទុយលេខឱ្យពួកខ្ញុំ គឺគ្មានសមត្ថកិច្ចណាគេហ៊ានចុះចាប់បង្ក្រាបឡើយ? ហើយបើអ្នកណាហ៊ានទៅកត់ឆ្នោត
ឱ្យថៅកែផ្សេងនោះ នឹងត្រូវសមត្ថកិច្ចចាប់ខ្លួនជាមិនខាន ។

 

បងប្អូនប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅបានសូមសំណូមពរទៅដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកអភិបាលខណ្ឌ អធិការខណ្ឌទាំង១៤សូមមេត្តាចាត់នូវ
វិធានការចុះមកចាប់បង្រ្កាបទីតាំងមេល្បែងសុីសងឆ្នោតវៀត
ណាម និងទីតាំងណេតបង្កប់ល្បែងគ្មានច្បាប់ធំៗទាំងនេះផង។

 

ព្រោះតាំងពីកើតមានល្បែងសុីសងឆ្នោតវៀតណាម និងណេតល្បែងភ្នាល់តាមប្រព័ន្ធអនឡាញជាច្រើននេះមក បងប្អូនគាត់ឧស្សាហ៍ឃើញកើតមាននូវអំពើហឹង្សាចោរលួច ចោរឆក់ ចោរប្លន់ ជាញឹកញ៉ាប់នៅក្នុងរាជធានីភ្នំពេញ ។

 

សូមបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល កំពុងខ្វល់ខ្វាយ ពីរីករាលដាលជំងឺកូវីដ(19)នៅក្នុងសហគមន៍ផង មិនគួមេបនល្បែងសុីសងខាងលើហ៊ានបើកលេង និងមានការប្រមូលផ្ដុំគ្នាលេងបែបនេះសោះ នេះគឺជាការគឃ្លើនបំផុតហើយ ៕