ទីតាំងហ្គេមបាញ់ត្រី ២កន្លែង ស្ថិតនៅក្នុងផ្សារទំនើប «ស៊ីធីម៉ល» ជាន់ទី២ និង ជាន់ទី៣ បើកលេងដោយចំហរ បានធ្វើអោយប្រជាពលរដ្ឋជាច្រើនដាក់ការ សង្ស័យថាអាជ្ញាធរក្នុងមូលដ្ឋាន រៀបស៊ីជាប្រព័ន្ធ

ទីតាំងហ្គេមបាញ់ត្រី ២កន្លែង ស្ថិតនៅក្នុងផ្សារទំនើប «ស៊ីធីម៉ល» ជាន់ទី២ និង ជាន់ទី៣ បើកលេងដោយចំហរ បានធ្វើអោយប្រជាពលរដ្ឋជាច្រើនដាក់ការ សង្ស័យថាអាជ្ញាធរក្នុងមូលដ្ឋាន រៀបស៊ីជាប្រព័ន្

ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសង ប្រភេទ «ហ្គេមបាញ់ត្រី» ២កន្លែង ស្ថិតនៅក្នុងផ្សារទំនើប «ស៊ីធីម៉ល» ជាន់ទី២ និង ជាន់ទី៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងតែដំណើរការយ៉ាងរលូន ពេញបន្ទុកលើទឹកដី របស់លោក លឹម សុភា អភិបាលខណ្ឌ និងលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា ដោយលោកទាំងពីរ មិនធ្វើការបង្រា្កបសោះ ។ ទើបធ្វើឲ្យ ឈ្មួញទុច្ចរិត ប្រកបមុខរបរខុសច្បាប់បានដោយរលូន និងគ្មានខ្លាចញញើត សមត្ថកិច្ច ក្នុងមូលដ្ឋាន បន្តិចឡើយ ។

តាមប្រភពព័ត៌មានដែលនិយាយ តៗគ្នា បានឲ្យដឹងថា ទីតាំងផ្សារទំនើប «ស៊ីធីម៉ល» នេះបង្គប់ទៅដោយល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាប្រភេទតាមអនឡាញ ដោយប្រើសេវាកម្ម ទិញ-លក់ ឬដូរ-យកលុយ ជាប្រភេទកាដ «ViP» ហើយទីតាំងនេះបើកលេងជារៀងរាល់ថ្ងៃ ដោយទទួលភ្ញៀវពីគ្រប់មជ្ឈដ្ឋាន ជាពិសេសគឺសម្បូរទៅដោយ សិក្សានុសិស្ស ប្រុស-ស្រី កំពុងតែវក់វង្វេងជាមួយនឹងល្បែងស៊ីសងទាំងនេះ ដោយលែងខ្វល់ពីការសិក្សា។

ប្រជាពលរដ្ឋជាច្រើន សូមធ្វើការអំពាវនាវទៅដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធ

 

ហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ សូមមានវិធានការណ៍ ចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ ទីតាំង២កន្លែងនេះផង ព្រោះពួកគាត់ មានការភ័យខ្លាចខ្លាំងណាស់ ចំពោះ ជនញៀន ល្បែងស៊ីសងទាំងនោះ «ដោយហេតុផល» កាលណាល្បែងស៊ីសងនៅតែមាន ភាពអសន្តិសុខ ក្នុងមូលដ្ឋានប្រាកដជាកើតឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន «ពោល» ឈ្នះមុខខ្លាញ់ ចាញ់មុខសេះ ទាល់តម្រិះ បើមិនលួច ក៏ឆក់ប្លន់ដែល។