បែកធ្លាយលោកយាន់វិសាក់នាយផ្នែករដ្ធបាលជលផលផាត់សណ្ដាយបានចាប់ដៃគ្នារួមគំនិតជាមួយមេក្លោងបំផ្លាញមច្ឆាជាតិដែលមានឈ្មោះកង គាម ជារៀងរាល់ឆ្នាំ?គ្រប់រដូវបិតនឹងរដូវបើកទាំងរដូវដាក់សម្រះ

បែកធ្លាយលោកយាន់វិសាក់នាយផ្នែករដ្ធបាលជលផលផាត់សណ្ដាយបានចាប់ដៃគ្នារួមគំនិតជាមួយមេក្លោងបំផ្លាញមច្ឆាជាតិដែលមានឈ្មោះកង គាម ជារៀងរាល់ឆ្នាំ?គ្រប់រដូវបិតនឹងរដូវបើកទាំងរដូវដាក់សម្រះ

ប្រជានេសាទនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី០៣ខែឆ្នូឆ្នាំ២០២០នេះថា ជារៀងរាល់ឆ្នាំគេសង្កេតឃើញមេឈ្មួញបំផ្លាញមច្ឆាជាតិដែលមានឈ្មោះលោកកង គាម តែងតែវេចលុយមកជួបលោកយ៉ាន់ វិសាក់ នាយផ្នែករដ្ឋបាលជលផលឃុំផាត់សណ្ដាយជារៀងរហូតនិងរត់ការមកគ្រប់មន្ទីរពាក់ព័ន្ធក្នុងខេត្តកំពង់ធំដើម្បីឲ្យលោកកង គាមដំណើរការប្រព្រឹត្តបទល្មើសនេសាទដោយរលូន

ប្រជានេសាទបានបន្តទៀតថានៅក្នុងរដូវបិទនេសាទលោកកង គាម បានផ្ដល់មធ្យោបាយគ្រប់បែបយ៉ាងឲ្យប្រជានេសាទទិញសាច់អួនស្បៃមុងក្រហមនិងសាច់អួនស្បៃមុងខៀវក្រឡាញឹកយកមកដាក់ប្រព្រឹត្តបទល្មើសដោយខុសច្បាប់ដើម្បីខ្លួនអ្នកទទួលទិញត្រីនោះត្រឡប់មកវិញ ប្រជានេសាទបានបន្តទៀតថាបើគ្មានការឃុបឃិតគ្នាជាមួយលោកយ៉ាន់ វិសាក់នាយផ្នែករដ្ឋបាលជលផលឃុំផាត់សណ្ដាយលោកកង គាម មិនអាចឈរជើងប្រព្រឹត្តបទល្មើសនៅលើទឹកដីខេត្តកំពង់ធំបានឡើយ

នៅក្នុងការរួមគំនិតគ្នាបំផ្លាញធនធានមច្ឆាជាតិរាប់ឆ្នាំមកហើយគ្មានឃើញថ្នាក់ដឹកនាំនិងក្រសួងពាក់ព័ន្ធមើលឃើញពីទង្វើរបស់ជំនាញរដ្ឋបាលជលផលដែលកំពុងតែកើបលុយពុករលួយគ្រប់រដូវបិតនឹងរដូវបើកនេសាទ ចំណែកលោកហមហុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ ដេករង់ចាំតែលុយមកដល់មន្ទីឬមួយកន្លែងខណ្ឌ សប្បាយចិត្តនឹងទទួលកញ្ចក់ខ្មៅ

បងប្អូនប្រជានេសាទដែលរស់នៅលើទឹកនិងបងប្អូនប្រជានេសាទដែលរស់នៅជុំវិញបឹងទន្លេសាបសូមសំណូមពរទៅឯកឧត្តមអេង ជាសាន្ត ប្រធានរដ្ឋបាលជលផល និងឯកឧត្តមវេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមមេត្តាកុំមើលរំលងរាល់បទល្មើសនិងមន្ត្រីជំនាញកំពុងតែរាំរែកជាមួយគ្នាដើរផ្លូវមួយជាមួយគ្នាជារៀងរាល់ឆ្នាំមកហើយ កុំឲ្យប្រជានេសាទលោកពោលថាឆ្កែចេះតែព្រុសមនុស្សចេះតែដើរមិនខុសទេពាក្យពិត។