ប្រជាពលរដ្ឋ៥គ្រួសារដែលប្ដឹងឧកញ៉ា នួន អក និងក្រុមហ៊ុន MC ទទួលយុត្តិធម៌ហើយ

ប្រជាពលរដ្ឋ៥គ្រួសារដែលប្ដឹងឧកញ៉ា នួន អក និងក្រុមហ៊ុន MC ទទួលយុត្តិធម៌ហើយ

(ភ្នំពេញ)៖យោងតាមគណនីហ្វេងបុកចុះថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២០ របស់ប្រជាពលរដ្ឋបានឲ្យដឹងថាពួកគាត់ដែលរងគ្រោះបានទទួលនូវយុត្តិធម៌ហើយដោយពួកគេទទួលបានសំណង់រដ្ឋប្បវេណីជាទឹកប្រាក់ដើមពីក្រុមហ៊ុម MC វិញហើយពួកគេបានដកពាក្យបណ្ដឹង ក្រោយមានការចរចាររវាងមេធាវីរបស់ក្រុមហ៊ុនMC និងដើមបណ្ដឹងដើម្បីសម្របសម្រួលបញ្ចប់វិវាទ។

សូមជម្រាបជូន៖ បើយោងពាក្យបណ្ដឹងប្រជាពលរដ្ឋចុះថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០២០ ប្រជាពលរដ្ឋប្ដឹង ឧកញ៉ា នួន អក , Song Boon Ngee សញ្ជាតិម៉ាឡេស៊ីជាម្ចាស់ក្រុមហ៊ុន ជាម្ចាស់ក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ឯ.ក និងបក្ខពួក ពីបទ អំពើមិនសុចរិត ទាក់ទងនិងទំនិញ, ការលក់បែបពីរ៉ាមីតដោយភ្ជាប់សេចក្ដីបរិយាយមិនពិត, ផលិតផលក្លែងក្លាយ និងរំលោភលើទំនុកចិត្

 

ត ក្រោយពីគណៈកម្មាធិការគ.ប.ផ.កទទួលបានបណ្ដឹងចុះថ្ងៃទី ១២ ខែវិច្ចិកា ឆ្នាំ២០២០ របស់ជាពលរដ្ឋ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានចាត់លោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន ដែលជាប្រធានក្រុមប្រតិបត្តិការទី៧ដើម្បី ចុះអនុវត្តនិងត្រួតពិនិត្យទីតាំងលក់គ្រឿងសម្អាង នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ៤Z ផ្លូវ103 ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ដោយឡែកទីតាំងខាងលើសមត្ថកិច្ចសម្រេចបិទជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

 

គួររំលឹកផងដែរថា ក្រោយពីប្រជាពលរដ្ឋប្ដឹង ហើយសមត្ថកិច្ចចុះបង្រ្កាប នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ដែលលោកឧកញ៉ា នួន អកចេញលិខិតបំភ្លឺបានបញ្ជាក់ថា៖ ជាក់ស្ដែងកន្លងមកខ្ញុំបាទពិតជាបានចូលរួមជួយផ្សព្វផ្សាយឱ្យក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ពិតប្រាកដមែន ប៉ុន្តែខ្ញុំបាទពុំមានភាគហ៊ុនឬចំណែកណាមួយក្នុងក្រុមហ៊ុននោះទេ។បើយោងតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន MC ដែលមានម្ចាស់ភាគហ៊ុនចំនួន០៥រូប៖១, Song Boon Ngee ២,នូវ ហ្គិចលាង ៣, រីន ណាវី ៤,សុខ ឌីណា ៥,ឈន ស្រីនិច។មហាជនបានបង្ហើបផងដែរថាក្នុងចំណោមម្ចាស់ភាគហ៊ុនទាំងប្រាំនាក់នោះសង្ស័យលោកស្រី ខូវ ហ្គិចលាង ជាភរិយារបស់លោក ឧកញ៉ា នួន អក។

 

ប្រជាពលរដ្ឋដែលជាជនរង្រោះពិតជាទទួលបាននួវភាពយុត្តិធម៌យ៉ាងពិតប្រាកដមែនក្រោយពីដើមបណ្ដឹងទទួលបានសំណង់រដ្ឋប្បវេណី ដោយឡែកមហាជនកំពុងរងចាំមើលចំណាត់ការបន្តរបស់សមត្ថកិច្ចទៅលើសំណុំរឿងផលិតផលក្លែងក្លាយមួយនេះ៕