ភ្នំពេញ៖យោងតាមគណនីហ្វេងបុកចុះថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២០ របស់ប្រជាពលរដ្ឋបានឲ្យដឹងថាពួកគាត់ដែលរងគ្រោះបានទទួលនូវយុត្តិធម៌ហើយដោយពួកគេទទួលបានសំណង់រដ្ឋប្បវេណីជាទឹកប្រាក់ដើមពីក្រុមហ៊ុម MC វិញហើយពួកគេបានដកពាក្យបណ្ដឹង ក្រោយមានការចរចាររវាងមេធាវីរបស់ក្រុមហ៊ុនMC និងដើមបណ្ដឹងដើម្បីសម្របសម្រួលបញ្ចប់វិវាទ

ភ្នំពេញ៖យោងតាមគណនីហ្វេងបុកចុះថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២០ របស់ប្រជាពលរដ្ឋបានឲ្យដឹងថាពួកគាត់ដែលរងគ្រោះបានទទួលនូវយុត្តិធម៌ហើយដោយពួកគេទទួលបានសំណង់រដ្ឋប្បវេណីជាទឹកប្រាក់ដើមពីក្រុមហ៊ុម MC វិញហើយពួកគេបានដកពាក្យបណ្ដឹង ក្រោយមានការចរចាររវាងមេធាវីរបស់ក្រុមហ៊ុនMC និងដើមបណ្ដឹងដើម្បីសម្របសម្រួលបញ្ចប់វិវាទ

សូមជម្រាបជូន៖ បើយោងពាក្យបណ្ដឹងប្រជាពលរដ្ឋចុះថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០២០ ប្រជាពលរដ្ឋប្ដឹង ឧកញ៉ា នួន អក , Song Boon Ngee សញ្ជាតិម៉ាឡេស៊ីជាម្ចាស់ក្រុមហ៊ុន ជាម្ចាស់ក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ឯ.ក និងបក្ខពួក ពីបទ អំពើមិនសុចរិត ទាក់ទងនិង

 

ទំនិញ, ការលក់បែបពីរ៉ាមីតដោយភ្ជាប់សេចក្ដីបរិយាយមិនពិត, ផលិតផលក្លែងក្លាយ និងរំលោភលើទំនុកចិត្ត ក្រោយពីគណៈកម្មាធិការគ.ប.ផ.កទទួលបានបណ្ដឹងចុះថ្ងៃទី ១២ ខែវិច្ចិកា ឆ្នាំ២០២០ របស់ជាពលរដ្ឋ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានចាត់លោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន ដែលជាប្រធានក្រុមប្រតិបត្តិការទី៧ដើម្បី ចុះអនុវត្តនិងត្រួតពិនិត្យទីតាំងលក់គ្រឿងសម្អាង នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ៤Z ផ្លូវ103 ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ដោយឡែកទីតាំងខាងលើសមត្ថកិច្ចសម្រេចបិទជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

 

គួររំលឹកផងដែរថា ក្រោយពីប្រជាពលរដ្ឋប្ដឹង ហើយសមត្ថកិច្ចចុះបង្រ្កាប នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ដែលលោកឧកញ៉ា នួន អកចេញលិខិតបំភ្លឺបានបញ្ជាក់ថា៖ ជាក់ស្ដែងកន្លងមកខ្ញុំបាទពិតជាបានចូលរួមជួយផ្សព្វផ្សាយឱ្យក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ពិតប្រាកដមែន ប៉ុន្តែខ្ញុំបាទពុំមានភាគហ៊ុនឬចំណែកណាមួយក្នុងក្រុមហ៊ុននោះទេ។បើយោងតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន MC ដែលមានម្ចាស់ភាគហ៊ុនចំនួន០៥រូប៖១, Song Boon Ngee ២,នូវ ហ្គិចលាង ៣, រីន ណាវី ៤,សុខ ឌីណា ៥,ឈន ស្រីនិច។មហាជនបានបង្ហើបផងដែរថាក្នុងចំណោមម្ចាស់ភាគហ៊ុនទាំងប្រាំនាក់នោះសង្ស័យលោកស្រី នូវ ហ្គិចលាង ជាភរិយារបស់លោក ឧកញ៉ា នួន អក។

 

ប្រជាពលរដ្ឋដែលជាជនរង្រោះពិតជាទទួលបាននួវភាពយុត្តិធម៌យ៉ាងពិតប្រាកដមែនក្រោយពីដើមបណ្ដឹងទទួលបានសំណង់រដ្ឋប្បវេណី ដោយឡែកមហាជនកំពុងរងចាំមើលចំណាត់ការបន្តរបស់សមត្ថកិច្ចទៅលើសំណុំក្លែងក្លាយមួយនេះ៕