មន្រ្តីPMប្រចាំទិសស្រុកអន្លង់វែង លឺល្បីថាគៀងគរពលរដ្ឋខ្មែរអោយឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃនិងជាឈ្មួញរកសុីឈើថែមទៀតផង

មន្រ្តីPMប្រចាំទិសស្រុកអន្លង់វែង លឺល្បីថាគៀងគរពលរដ្ឋខ្មែរអោយឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃនិងជាឈ្មួញរកសុីឈើថែមទៀតផង

ខេត្តឧត្តរមានជ័យ៖ ប្រភពបែកធ្លាយពីស្រុកអន្លុងវែងនិងសាយភាយ ដែលមហាជនថា

មានមន្រ្តីកងរាជអាវុធហត្ថម្នាក់នៅខេត្តឧត្តរមានជ័យ ត្រូវបានគេស្គាល់ឈ្មោះ ថាយ៉ុង គីមម៉េង មានឋានន្តរសក្ដិជាអនុសេនីយ៍ឯក ប្រចាំទិសស្រុកអន្លង់វែង បានយកតួនាទីជាសមត្ថកិច្ច ទៅការពារជំនួញឈើ របស់ខ្លួន និងបិទបាំងថ្នាក់លើអស់រយៈពេលជាច្រើនឆ្នាំមកហើយ ទើបតែបែកធ្លាយឃ្លីបវីដេអូ។

 

ហើយសពថ្ងៃនេះគួរបញ្ជាក់ដែលថាប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់អោយបង្ក្រាបជំនួញឈើខុសអោយខានតែបានរួមទាំងលោកឯកឧត្តមនាយឧត្តមសេនីយ៍ិសៅ សុខាបានបញ្ជាក់ហើយបញ្ជាក់ទៀតរាល់បទលើសដែលខុសទោះជាមន្រ្តីថ្នាក់ណាក៏ដោយគឺបង្ក្រាបអោយបានតែលោកយ៉ុង គីមម៉េង វិញហានគឃ្លើននិងបទបញ្ជាថែមទាំងពព្រឹតទៀតនិងប្រឆាំងអនុសាសន៍របស់ថ្នាក់ជាតិ។

បើយោងតាមប្រភពពីសមត្ថកិច្ចក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានអោយដឹងថា៖ឈ្មោះ យ៉ុង គីមម៉េង កាលពីមុនជាឈ្មួញឈើគ្រញូងដ៏មានឥទ្ធិពលមួយរូបស្រាប់តែកន្លងមកមេឈ្មួញក្រញូងរូបនេះខ្លាយមន្រ្តីអាវុធហត្ថទៅវិញ ។ ហើយលោកយ៉ុង គីមម៉េង ដែលស្គាល់ថាជាមន្រ្តីអាវុធហត្ថរូបនេះ នៅតែបន្តធ្វើសកម្មភាពជួញដូរបទល្មើសឈើព្រមទាំងបានគៀងគរពលរដ្ឋខ្មែរអោយឆ្លងដែនចូលទៅកាប់ឈើធ្នង់ក្នុងទឹកដីថៃ ដើម្បីលក់អោយខ្លួន ជាយូរច្រើនឆ្នាំមកហើយនោះ។

ប្រភពពីសមត្ថកិច្ចដ៏ដែរបានលើកឡើងថា៖ បើទោះបីជា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណកម្មការបង្ក្រាបបទធនធានធម្មជាតិទូរទាំងប្រទេស ធ្វើអោយឈ្មួញឈើដែលពាក់អាវយោធា នៅតែមានសេរីភាពក្រៅផ្លូវច្បាប់ដដែល។

ប្រភពបានបន្តអោយដឹងទៀតថា៖ សព្វថ្ងៃ ឈ្មួញរូបនេះ នៅតែបន្តគៀងគរពលរដ្ឋខ្មែរអោយឆ្លងដែនដដែរ បើសិនប្រជាពលរដ្ឋណាដែលមិនលក់ឈើអោយខ្លួន ច្បាស់ណាស់គេនឹងបង្ក្រាបដោយមិនលើកលែងនោះឡើយ។ ព្រោះដោយសារតែលោកមានតួនាទីជាសមត្ថកិច្ច ទើបធ្វើអោយកងកម្លាំងប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែន និងសមត្ថកិច្ចជំនាញ មិនហ៊ានប៉ះពាល់ ចំពោះឈ្មួញឈើនាំពលករឆ្លងដែននេះបានទេ។

លោក យ៉ុង គីមម៉េង មានតួនាទីជាសមត្ថកិច្ចបង្ក្រាបបទល្មើស ហើយក៏ជាឈ្មួញឈើផង និងមានប្អូនបង្កើតម្នាក់ទៀតឈ្មោះ យ៉ុង គីមហេង ហៅ ទី ដែលកាន់កាតសារព័ត៌មាន សព្វថ្ងៃបានបើករថយន្តទាំងយប់ទាំងថ្ងៃប្រដេញរថយន្តយ៉ាងអនាធិបតេយ្យ ធ្វើអោយប្រជាពលរដ្ឋ មានការភ័យខ្លាចរអារជាខ្លាំង នៅពេលដែលលឺឈ្មោះមន្រ្តីអាវុធហត្ថរូបនេះ និងប្អូនបង្កើតឈ្មោះ យ៉ុង គីមហេង បានគៀបសង្កត់លើប្រជាពលរដ្ឋរកស៊ីតូចតាច និងជាពិសេសរថយន្តដឹកឈើសប្បិកម្មកែច្នៃ។

គ្រប់មជ្ឈដ្ឋានក្នុងខេត្តឧត្តរមានជ័យ កុំពុងរងចាំមើលថាតើ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាកាកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ គិតយ៉ាងណា? ក្រោយពីបានឃើញបែកធ្លាយឃ្លីប (វីដេអូ) ដែលមន្រ្តីអាវុធហត្ថប្រចាំទិសស្រុកអន្លង់វែងម្នាក់នេះ ជាឈ្មួញរកស៊ីបទល្មើសព្រៃឈើផងនោះ ៕

តាមរូបភាពវីដេអូ បានបង្ហាញពីសកម្មភាពជាក់ស្តែងរបស់មន្រ្តីកងរាជអាវុធហត្ថឈ្មោះ យ៉ុង គីមម៉េង កំពុងឈរកត់បញ្ជីចំនួនឈើ ខណៈដែលមានកម្មករ និងបងថ្លៃម្នាក់ទៀត កំពុងលើកឈើធ្នង់ ដាក់លើជញ្ជីញថ្លឹងឈើ និងលើកឈើដាក់រថយន្តរបស់ខ្លួនម៉ាកនីសាន់ពណ៌ខ្មៅពាក់ស្លាក់លេខ ខ.ម ០៤៦៦។ ហើយកន្លងមកមន្រ្តីអាវុធរូបនេះ តែងតែបដិសេធថា ខ្លួនមិនដែលរកស៊ីបទល្មើសអ្វីទាំងអស់ទើបតែពេលនេះចេញរូបភាពនិងវីដេអូរជាក់ស្តែងតើលោកឆ្លើយដោះសារយ៉ាងដូចម្តេចទៀត។