ខេត្តកណ្តាល៖ ដើម្បីអនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ឧត្តមសេនីយ៏ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កណ្ដាល ចុះផ្អាកហាងផឹកស៊ី(បៀរហ្គាឌែន)

ខេត្តកណ្តាល៖ ដើម្បីអនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ឧត្តមសេនីយ៏ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កណ្ដាល ចុះផ្អាកហាងផឹកស៊ី(បៀរហ្គាឌែន)

បង្ការពីជំងឺកូវីដ១៩ បានផ្ទុះឡើងក្នុងឆ្នាំ២០២០នេះ បានសម្លាប់មនុស្សអស់រាប់លាននាក់នៅលើពិភពលោក តែដោយឡែកប្រទេសកម្ពុជា មានឆ្លងកូវីដមែនពិត តែមិនមានអ្នកស្លាប់ឡើយ។

 

កត្តាទាំងនេះដោយមានការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែគិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលមិនដែលគិតពីការនឿយហត់ឡើយ រួមជាមួយមន្ត្រីក្រោមឳវាទទាំងអស់ ទើបកម្ពុជាឆ្លងផុតពីជំងឺដ៏កាចចង្រៃនេះបាន មិនត្រឹមតែប៉ុណ្ណោះ ប្រទេសកម្ពុជា បានជួយឧបត្ថម្ភនូវសម្ភារៈកូវីដ ទៅដល់ប្រទេសជិតខាងថែមទៀតផង ដើម្បីចែករំលែកនូវទឹកចិត្តសប្បុរសធម៌ជួយគ្នាក្នុងគ្រាលំបាក បើទោះជាយ៉ាងនេះក្តី សម្តេចនៅតែដាក់បំរាមកំហិតជានិច្ចទៅដល់មន្ត្រីជំនាញពាក់ពន្ធ័នានា ដើម្បីបញ្ចៀសបាននូវការឆ្លងរីករាលដាលនៃជំងឺមួយនេះដល់ពលរដ្ឋ។

នៅរសៀលថ្ងៃទី១ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៏ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងតបតាមបទបញ្ជារបស់ ឯកឧត្តម គង់ សោភណ្ឌ័ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានដាក់បញ្ជាអោយកំលាំងជំនាញស្នងការរងខេត្ត/អធិការក្រុងក្រុងតាខ្មៅ ចុះផ្អាកហាងផឹកស៊ី(បៀរហ្គាឌែន)ណាដែលមានបន្ទប់កញ្ចក់បិទជិត អោយទុកតែកន្លែងកញ្ចុះស្រឡះៗមិនមានការបិទបាំង និងធ្វើការណែនាំដល់ម្ចាស់ហាង(បៀរហ្គាឌែន)ទាំងនោះ អោយគោរព និងអនុវត្តអោយបាននូវវិធានការទប់ស្កាត់នូវជំងឺកូវីដ១៩ ចំពោះភ្ញៀវ និងបុគ្គលិកក្នុងហាង។

ពលរដ្ឋក្នុងក្រុងតាខ្មៅទាំងអស់សាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការ ចុះផ្អាកហាងផឹកស៊ីទាំងនោះ ដើម្បីបញ្ចៀស និងគោរពទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ពីជំងឺកូវីដ១៩ តែពលរដ្ឋមួយចំនួនរង់ចាំមើលថាតើ ការចុះអនុវត្តនូវវិធានការផ្អាកហាងផឹកស៊ីនេះបានប៉ុន្មានថ្ងៃ ដែលពួកគាត់គោរព និងមិនគោរព ទោះជាយ៉ាងណា ពលរដ្ឋភាគច្រើនគាំទ្រ លោកឧត្តមសេនីយ៏ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានប្រើកណ្តាប់ដៃដែក ចុះផ្អាកហាងផឹកស៊ី(បៀរហ្គាឌែន) នៅក្រុងតាខ្មៅ ទាំងអស់ ដើម្បីបញ្ចៀស និងបង្ការជំងឺកូវីដ១៩។


លោក ស្រីម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាពសារព័ត៌មានអោយដឹងដែរថា វិធានការនេះអាចអោយប្តីរបស់ពួកគាត់មករកប្រពន្ធកូន នៅពេលថ្ងៃខ្លះ ហើយបានផ្តាំអោយអ្នកសារព័ត៌មានជួយចុះផ្សាយផង សូមអរគុណ ដល់លោក ស្នងការវយ័ក្មេង សម្រស់ស្អាត មានភាពប៉ិនប្រសព្វក្នុងការដឹកនាំ ដែលថ្នាក់ដឹកនាំគាំទ្រ និងពលរដ្ឋពេញចិត្ត៕