• Sun. Jan 29th, 2023

Month: May 2021

  • Home
  • អបអរសាទរ!លោកស្រី ឃាម ស្រីហ៊ុច ត្រូវបានសមាគមCCA តែងតាំងជាប្រធានគណៈកម្មាការគុណភាពគ្រឿងសម្អាង

អបអរសាទរ!លោកស្រី ឃាម ស្រីហ៊ុច ត្រូវបានសមាគមCCA តែងតាំងជាប្រធានគណៈកម្មាការគុណភាពគ្រឿងសម្អាង

អបអរសាទរ!លោកស្រី ឃាម ស្រីហ៊ុច ត្រូវបានសមាគមCCA តែងតាំងជាប្រធានគណៈកម្មាការគុណភាពគ្រឿងសម្អាង (ភ្នំពេញ)៖ យោងតាមសេចក្ដីសម្រេចលេខៈ០៥០/២១ ស.រ.គ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ លោកបណ្ឌិត តេង ប៊ុនថុន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមCCAបានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មាការគណៈកម្មាការគុណភាពគ្រឿងសម្អាងនៃសមាគមអ្នកប្រឹក្សាយោបល់ CCA ។ តើគណៈកម្មការគុណភាពគ្រឿងសម្អាងបង្កើតឡើងក្នុងគោលបំណងអ្វី ?ហើយមានតម្រូវការអ្វីខ្លះបានជាសមាគមបង្កើតគណៈកម្មការនេះឡើង? យោងតាមសេចក្ដីសម្រេច សមាម CCA បានសម្រេចតែងតាំងលោកស្រី ឃាម ស្រីហ៊ុច អនុប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមCCA តែងតាំងជាប្រធាន គណៈកម្មាការគុណភាពគ្រឿងសម្អាងនៃសមាគមអ្នកប្រឹក្សាយោបល់(CCA) ដែលធ្វើការដឹកនាំអនុប្រធានចំនួន០៤រូបនិង៦ការិយាល័យ។ សូមជម្រាបជូនថា…

ល្បីឈ្មោះជាយូឆ្នាំមកហើយថាមានប្រធានក្រុមព្រឹក្សាឃុំទំរីង បានប្រមូលឈ្មួញអោយមកបំផ្លាញព្រៃឡង់ជារៀងរាល់ថ្ងៃ…?

ល្បីឈ្មោះជាយូឆ្នាំមកហើយថាមានប្រធានក្រុមព្រឹក្សាឃុំទំរីង បានប្រមូលឈ្មួញអោយមកបំផ្លាញព្រៃឡង់ជារៀងរាល់ថ្ងៃ…? {ខេត្តកំពង់ធំ}..ស្រុកសណ្ដាន់.ថ្ងៃទី27 ខែឧសភា ឆ្នាំ2021 ល្បីឈ្មោះជាច្រើនឆ្នាំមកហើយ ដែលមហាជនស្គាល់ច្បាស់ថាលោកស៊ូ សុវណ្ណ ប្រធានក្រុមព្រឹក្សាឃុំទំរីង ជារត់ការឬហៅថាកាងរទេះក្របីដឹកឈើចេញពីចំណុចផ្លូវរងខ្នាយនិងផ្លូវពោរោង! ជាក់ស្ដែងអ្នកដឹកឈើតាមរទេះក្របីបានប្រាប់អ្នកសារព័ត៌មានយើងអោយបានដឹងថាលោកស៊ូ សុវណ្ណ ប្រធានក្រុមព្រឹក្សាឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាអ្នករត់ ការនិងសម្របសម្រួលផ្លូវ យកលុយរត់ការ ក្នុងរទេះក្របីមួយគ្រឿងហាសិបមុឺនរៀល មហាជនកំពុងតែបើកភ្នែកមើលលោកប្រធានក្រុមប្រឹក្សាឃុំទំរីងតើសហការគ្នាចូលរួមបំផ្លាញព្រៃឈើដល់កាលណាបានឈប់ជាពិសេសណាស់សព្វថ្ងៃនេះបទល្មើសចម្រុះដែលដឹកចេញពីព្រៃឡង់ជារៀងរាល់ថ្ងៃជារៀងរាល់យប់មិនដែលខានដោយសារតែមានមន្ត្រីគ្រាប់ល្ពៅ បែបនេះ!!! ដែលចូលរួមសហការគ្នាបំផ្លាញធនធានធម្មជាតិ ធ្វើឲ្យមហាជនមានការរិះគន់យ៉ាងខ្លាំងចំពោះការដឹកនាំរបស់លោកប្រធានក្រុមប្រឹក្សាឃុំទំរីង ? បានផ្គើននឹងអនុសាសន៍របស់សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចតែងតែលើកឡើងជារៀងរាល់ដងថាមន្ត្រីគ្រាប់ល្ពៅឱ្យចេះដឹកនាំក្នុងមូលដ្ឋានរបស់ខ្លួនធ្វើឱ្យប្រជាពលរដ្ឋស្រលាញ់និងគោរពផងបែរជាទៅប្រព្រឹត្តបទល្មើសព្រៃឈើជាមួយឈ្មួញទៅវិញ ???? ចំណុចនេះហើយដែលប្រជាពលរដ្ឋខឹងនឹងគោទៅវាយរទេះនោះ!!! ជាចុងក្រោយមហាជននិងអង្គការសង្គមស៊ីវិលសូមសំណូមពរទៅឯកឧត្តម…

ផ្ទុះការគាំទ្រសាប៊ូបណ្ដុះសក់ម៉ាក Soyan ក្នុងសម័យកូវីដ-១៩

ផ្ទុះការគាំទ្រសាប៊ូបណ្ដុះសក់ម៉ាក Soyan ក្នុងសម័យកូវីដ-១៩ (ភ្នំពេញ)៖ បញ្ហាសក់ជ្រុះគឺជាកង្វល់មួយរបស់លោកអ្នកដែលពិបាកក្នុងការស្វែងរកផលិតផលដែលអាចជឿទុកចិត្តបាន ហើយតែងតែមានក្ដីព្រួយបារម្ភថា តើទិញផលិតរបស់ក្រុមហ៊ុនណាដែលគួរឲ្យ ទុកចិត្តបាន? ព្រោះថាបើចំណាយប្រាក់ទិញហើយ សេចក្តីប្រាថ្នានៅពេលប្រើ ប្រាស់ផលិតផលនោះគឺប្រសិទ្ធភាពជាចំបង។ សាប៊ូកក់បណ្ដុះសក់ម៉ាក SOYAN ត្រូវបានអតិថិជនជាច្រើនបានទទួលស្គាល់និងគាំទ្រ ទិញយកទៅប្រើប្រាស់ហើយតែងតែពោលកោតសរសើរចំពោះផលិតនេះ ថាពិតជាទទួលបានលទ្ធផលល្អដូចអ្វីដែលអតិថិជនចង់បានពិតប្រាកដមែន។ តើក្រុមហ៊ុន We s y (Cambodia) ជាក្រុមហ៊ុនអ្វី?ហើយមាននាំចូលលក់ផលិតផលអ្វីខ្លះ ? តើក្រុមហ៊ុនមានច្បាប់និងការទទួលស្គាល់ពីក្រសួងស្ថាប័នមានសមត្ថកិច្ចណាខ្លះចំពោះផលិតផលរបស់ខ្លួន? ក្រុមហ៊ុន We s y (Cambodia) ដែលជាក្រុមហ៊ុននាំចូលគ្រឿងសម្អាង…

សមាគម(CCA)សម្រេចតែងតាំង លោក អន បូរ៉ា ជាប្រធានគណៈកម្មាការគាំទ្រការផលិតក្នុងស្រុក នៃសមាគមអ្នកប្រឹក្សាយោបល់ CCA  

សមាគម(CCA)សម្រេចតែងតាំង លោក អន បូរ៉ា ជាប្រធានគណៈកម្មាការគាំទ្រការផលិតក្នុងស្រុក នៃសមាគមអ្នកប្រឹក្សាយោបល់ CCA (ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសជាផ្លូវការរបស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA)នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ លោកបណ្ឌិត តេង ប៊ុនថុន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមCCAបានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មាការគណៈកម្មាការគាំទ្រការផលិតក្នុងស្រុកនៃសមាគមអ្នកប្រឹក្សាយោបល់ CCA នេះបើយោងតាមសេចក្ដីសម្រេចលេខៈ០៤៤/២១ សរគ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ។ បើយោងតាមសេចក្ដីមស្រេចរបស់សមាគមCCA បានសម្រេចតែងតាំងលោក អន បូរ៉ា អនុប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមCCA តែងតាំងជាប្រធាន គណៈកម្មាការគាំទ្រការផលិតក្នុងស្រុកនៃសមាគមអ្នកប្រឹក្សាយោបល់(CCA)…

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង ៧/៣០នាទីថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១នេះ!

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង ៧/៣០នាទីថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១នេះ! មានករណីហិង្សាមួយកើតឡើងទៅលើនារីម្នាក់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ នៅចំណុចភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ខេត្តកំពង់ធំ។ បង្ករដោយជនសង្ស័យ-ឈ្មោះ ស៊្រនពេជ្ររស្មី ភេទប្រុសអាយុ ៣៦ឆ្នាំរស់នៅភូមិ ឃុំ ស្រុក កើតហេតុខាងលើ ជាមន្រ្តីកងរាជអាវុធហត្តខេត្តកំពង់ធំ បានប្រើរប្រាស់កាំបិតចុង ស្រួចកាប់ទៅលើជនរងគ្រោះ ឈ្មោះ គួច មួយហៀក ភេទស្រីអាយុ ៣០ឆ្នាំ ជាអតីតប្រពន្ធដែលទើបលេងលះគ្នាតាមផ្លូវតុលាកានៅខេត្តកំពង់ធំរួចហើយ បណ្ដាលឲ្យរងរបួសធ្ងន់ ចំដៃខាងឆ្វេងចំនួន ២កាំបិត-ដៃខាងស្ដាំចំនួន ២កាំបិតនិងកញ្ចិង(ក)ខាងក្រោយ ១កាំបិត។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាលបាលនៅមណ្ឌលសុខភាពស្រុកសណ្ដាន់…

គ្រឿងចក្រ២គ្រឿងលួចឈួសឆាយដីព្រៃត្រូវបានបង្ក្រាបដោយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ

គ្រឿងចក្រ២គ្រឿងលួចឈួសឆាយដីព្រៃត្រូវបានបង្ក្រាបដោយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ ខេត្តសៀមរាប៖ការឈូសឆាយដីព្រៃជាច្រើនហិកតានៅក្នុងភូមិសាស្រ្តស្រុកស្វាយលើ មានការសង្ស័យថា ករណីនេះមានការឃុបឃិតគ្នាជាប្រព័ន្ធ។ ប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងឈូសឆាយដីព្រៃ ស្ថិតនៅ(ខាងក្រោយស្នាក់ការ បរិស្ថាន អូរថ្មដាប់) ក្នុងស្រុកស្វាយលើខេត្តសៀមរាប។ ទោះជាយ៉ាងណាពាក់ព័ន្ធករណីឈូសឆាយដីព្រៃនេះ អាជ្ញាធរស្រុកស្វាយលើ បានចាប់អេស្កាចំនួន២គ្រឿងដែលកំពុងធ្វើសកម្មភាព ឈូសឆាយព្រៃជាក់ស្ដែង។ ការចាប់គ្រឿងចក្រចំនួន២គ្រឿងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ យោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍បន្តថាការឈូសឆយនេះធ្វើឡើងជិត១សប្តាហ៍មកហើយ ដោយអស់ផ្ទៃដីព្រៃជាច្រើនហិកតា។ ក្នុងនោះបណ្ដាលឲ្យខូចខាតមានដើមឈើធ្នង់និងដើមឈើលេខ២ជាច្រើនដើមត្រូវបានផ្តួលរលំ ហើយថ្មភក់ជាច្រើនផ្ទាំងត្រូវបានគេឈូសចោល។ ប្រភពបានបន្តថា ថៅកែដែលឲ្យគ្រឿងចក្រឈូសឆាយដីព្រៃខាងលើ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ…

សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA)រៀបចំកម្មវិធីចែករំលែកស្ដីពីបច្ចុប្បន្នភាពវិស័យគ្រឿងសម្អាងសម័យកូវីដ-១៩តាមប្រព័ន្ធអនឡាញ

សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA)រៀបចំកម្មវិធីចែករំលែកស្ដីពីបច្ចុប្បន្នភាពវិស័យគ្រឿងសម្អាងសម័យកូវីដ-១៩តាមប្រព័ន្ធអនឡាញ (ភ្នំពេញ)៖បើយោងតាមគណនីPageផ្លូវការបស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA) នៅថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា សមាគមនឹងរៀបចំកម្មវិធីចែករំលែកស្ដីពី«បច្ចុប្បន្នភាពវិស័យគ្រឿងសម្អាងសម័យកូវីដ-១៩» តាមប្រព័ន្ធអនឡាញ (កម្មវិធី Zoom)។ កម្មវិធីចែករំលែកនេះគ្រោងនឹងធ្វើនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ខាងមុខ ដោយចាប់ផ្ដើមចាប់ពីវេលាម៉ោង៨:៣០នាទីព្រឹក ដល់ ម៉ោង១១:៣០នាទី ដែលមានវាគ្មិនចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹង០២រូប៖ ១,លោក ខាត់ បូរ៉ា ប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិនៃសមាគមCCA ។ ២,លោក ផេង សៅឆេង ប្រធានគណៈកម្មការបណ្ដុះបណ្ដាល…

បែកធ្លាយ លោក សុឹម ឃាង អធិការនគរបាលស្រុកកោះធំ កំ ពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញបណ្ដាញ ទំនាក់ទំន ងផ្សព្វផ្សាយ telegram

បែកធ្លាយ លោក សុឹម ឃាង អធិការនគរបាលស្រុកកោះធំ កំ ពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញបណ្ដាញ ទំនាក់ទំន ងផ្សព្វផ្សាយ telegram ខេត្តកណ្ដាល ÷នាវេលាម៉ោង ១៩:៣៦នាទី ថ្ងៃទី០៨ ខែ ឧស ភា ឆ្នាំ២០២១ នេះ លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានផ្ញើរសារសម្លេង លេងសើច មកកាន់ គ្រុប តេលេក្រាម…

ទីតាំងសង្វៀនជល់មាន់ រួមជាមួយនិងវង់អាប៉ោង ទ្រង់ទ្រាយធំ កំពុងតែបើកលេងយ៉ាងរលូន នៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ គេដឹងថា ម្ចាស់បនល្បែង ជាកូនមន្ត្រីអាវុធហត្ថ និងឪពុកជាមន្ត្រីនគបាលទៀតផង!

ទីតាំងសង្វៀនជល់មាន់ រួមជាមួយនិងវង់អាប៉ោង ទ្រង់ទ្រាយធំ កំពុងតែបើកលេងយ៉ាងរលូន នៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ គេដឹងថា ម្ចាស់បនល្បែង ជាកូនមន្ត្រីអាវុធហត្ថ និងឪពុកជាមន្ត្រីនគបាលទៀតផង! ខេត្តកំពង់ចាម= សេចក្តីរាយការណ៍មួយពីខេត្តកំពង់ចាមថា មានទីតាំងសង្វៀនបញ្ជល់មាន់ រួមនិងវង់អាប៉ោង ដែលមានទ្រង់ទ្រាយធំក្នុងក្នុងភូមិតាកុច ឃុំព្រែករំដេង ស្រុកស្រីសន្ធរ កំពុងបើកលេងយ៉ាងរលូនហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការបង្ក្រាបឡើយ!!! តាមការឲ្យដឹងពីប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងសង្វៀនជល់មាន់ រួមទងវង់អាប៉ោងទ្រង់ទ្រាយធំខាងលើនេះ គេដឹងថាម្ចាស់ទីតាំងនេះ ជាកូនមន្ត្រីកងរាជអាវុធហត្ថ និង ឪពុកជាមន្ត្រីនគរបាលទៀតផង ដោយមានការផ្សំគំនិតបើកដៃ បើកភ្លើងខៀវពី​សំណាក់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែករំដេង និងលោក សុខ យ៉េន…

រដ្ឋមន្ត្រីក្រសួងកសិកម្ម​ នាំយកអំណោយសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រគល់ជូន​គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ ខេតខេត្តកំពង់ចាម

រដ្ឋមន្ត្រីក្រសួងកសិកម្ម​ នាំយកអំណោយសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រគល់ជូន​គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ ខេតខេត្តកំពង់ចាម រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុរុក្ខាប្រមាញ់ និងនេសាទ​ ឯកឧត្តម​ វេង​ សាខុន​ និង​លោកជំទាវ​ ព្រមទាំងសហការី នាព្រឹក​ថ្ងៃ​ទី​៥​ ខែឧសភា​ ឆ្នាំ​២០២១​ បាន​ននាំយកអំណោយដ៏ថ្លៃថ្លាសម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា​ ប្រគល់ជូន​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់​យក​ទៅ​ប្រេីប្រាស់​ក្នុង​យុទ្ធនាការប្រយុទ្ធ ប្រឆាំង និងទប់ស្កាត់​ការ​ឆ្លង​រីករាលដាលនៃ​ជំងឺ​កូវីដ​-១៩​ ក្នុងខេត្តកំពង់ចាម។ ក្នុងនាមជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​…