ឈាមស្រែកស្បែកហៅ : ចាប់ខ្លួនឃាត់ករ សម្លាប់បុរសម្នាក់ញាត់សាកសពក្នុងវ៉ាលីនៅភ្នំពេញ យកទៅបោះចោលនៅខេត្តកោះកុង ភ្នំពេញ : ឃាតករដែលសម្លាប់បុរសម្នាក់រួចយកសាកសពញាត់ចូលក្នុងវ៉ាលីយកទៅបោះចោលនៅខេត្តកោះកុង ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានហើយនៅចំណុចបុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង, អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រើវិធានការជំនាញធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ និងទីតាំងឈានទៅដល់ការឃាតខ្លួន នៅចំណុចបុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៤ វេលាម៉ោង៥៖០០នាទី ។ នៅចំពោះមុខសម្ថតកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជនដៃដល់ឈ្មោះ ញ៉ែប សុខុម បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ឈ្មោះ ឌួង សង្ហា ពិតប្រាកដមែន កាលនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១រសៀល នៅក្នុងបន្ទប់លេខ១៦ ជាន់ទី១៦ អគារ UK […]
Author: scn
ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងគណៈកម្មាធិការគណបក្សខេត្តក្រចេះ
ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងគណៈកម្មាធិការគណបក្សខេត្តក្រចេះបានថ្លែងអបអរសាទរប្រកបដោយមោទនភាព និងគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៦ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះដោយទទួលបានអាសនៈចំនួន ៥៥ ក្នុងនោះភូមិភាគទី៨ ដែលរួមមានខេត្តក្រចេះ កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងស្ទឹងត្រែងបានទទួលអាសនៈ ៦ លើ ៦ និងមានសំឡេងគាំទ្រមាន ការកើនឡើងដែលបង្ហាញពីភាពត្រឹមត្រូវនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការគាំទ្រពីប្រជាពលរដ្ឋ។ ការអបអរសាទរនិងគាំទ្រនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងការដកពិសោធន៍ការងារក្នុងការបោះឆ្នោតព្រឹទ្ធសភា នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ, ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តក្រចេះ អ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ និងសមាជិកព្រឹទ្ធសភាទើបជាប់ឆ្នោត ព្រមទាំងថ្នាក់ដឹកនាំ សមាជិកសមាជិកាក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សខេត្ត ក្រុងស្រុកទាំង ៧ របស់ខេត្តក្រចេះ។ បន្ទាប់ពីអង្គប្រជុំបានស្តាប់របាយការណ៍នៃការចុះធ្វើសកម្មភាពនៅតាមមូលដ្ឋានរបស់ក្រុមការងារគណបក្សទាំង ៧ ក្រុងស្រុក, ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក […]
ព្រះវិហារ៖ នាវេលាម៉ោង ៥ និង ៣០នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្នានកងរាជអាវុធហត្ថស្រុកឆែប ខេត្តព្រះវិហារ សហការផ្នែករដ្ឋបាលព្រៃឈើឆែប បានចុះប្រតិ្តបត្តិការបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការឃាត់ចាប់គោយន្តកែច្នៃចំនួន ០១គ្រឿង ពណ៌ខ្មៅចំណុះ២,៥តោន
ព្រះវិហារ៖ នាវេលាម៉ោង ៥ និង ៣០នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្នានកងរាជអាវុធហត្ថស្រុកឆែប ខេត្តព្រះវិហារ សហការផ្នែករដ្ឋបាលព្រៃឈើឆែប បានចុះប្រតិ្តបត្តិការបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការឃាត់ចាប់គោយន្តកែច្នៃចំនួន ០១គ្រឿង ពណ៌ខ្មៅចំណុះ២,៥តោន ដឹកជញ្ជូនឈើអារប្រភេទលេខ១(ស្រឡៅ)ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ចំនួន២១៦សន្លឹក ស្មើនឹង ៩ម៉ែត្រត្រីគុណ១៦៥ ត្រង់ចំណុចភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ម្ចាស់ឈ្មោះ អោក ចាន់ណា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិដូងទី១ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(សម្ថកិច្ចជំនាញពុំបានឃាត់ខ្លួនឡើយ)។ បច្ចុប្បន្នវត្ថុតាងខាងលើយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើឆែបដើម្បីចាត់ការបន្ត។
នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ខែផល្គុន ថ្ងៃអង្គារ ១០កើត ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំនួន២៩៤រូប បានធ្វើតេស្តពិនិត្យរកសារធាតុញៀន ដោយទទួលបានលទ្ធផលអវិជ្ជមាន ១០០ភាគរយ
នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ខែផល្គុន ថ្ងៃអង្គារ ១០កើត ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំនួន២៩៤រូប បានធ្វើតេស្តពិនិត្យរកសារធាតុញៀន ដោយទទួលបានលទ្ធផលអវិជ្ជមាន ១០០ភាគរយ ។ នាយកដ្ឋាន បានអនុវត្តដោយម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានសហការរៀបចំជាមួយនឹងមន្ត្រីជំនាញនៃនាយកដ្ឋានសុខាភិបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការធ្វើតេស្តស្វែងរកសារធាតុញៀនខុសច្បាប់ ។ សូមកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់មន្ត្រី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ និងទទួលបានលទ្ធផលគាប់ប្រសើរ មិនជាប់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់សូម្បីម្នាក់ ដែលជាគំរូដ៏ប្រសើរក្នុងសង្គម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឱ្យអស់ចេញពីសង្គមកម្ពុជា ។
ប្រជាពលរដ្ឋលោកសូមណូមពរដល់រាជរដ្ឋាភិបាល ល្មមដល់ពេលដាក់មន្រ្តីជំនាញចុះវះកាត់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយពេញបន្ទុកហើយ លោក បូរី វង្សសានិត ប្រធានកមមលោកន្ទីរសាធារណការខេត្តព្រះសីហនុធ្វើមិនដឹងមិនឮចឹង ?
ប្រជាពលរដ្ឋលោកសូមណូមពរដល់រាជរដ្ឋាភិបាល ល្មមដល់ពេលដាក់មន្រ្តីជំនាញចុះវះកាត់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយពេញបន្ទុកហើយ លោក បូរី វង្សសានិត ប្រធានកមមលោកន្ទីរសាធារណការខេត្តព្រះសីហនុធ្វើមិនដឹងមិនឮចឹង ? ចេញផ្សាយ ១៩ ០៣ ២០២៤ ✓ ✓ ប្រភពពីមន្ត្រីបានបញ្ជាក់ឲ្យដឹងថា លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ មានខ្នងបង្អែកក្រាស់ល្បីខាងពុករលួយ ការដែលប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4 ស្រុកព្រៃនប់ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ4 ស្រុកកំពង់សិលា ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តគឺដោយសារមានការបើកដៃពីលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។ ប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក បូរី វង្សសានិត ទេនោះគឺប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តទេ។ រីឯលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស បណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។ ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ4 ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងស្ថានីយ៍ស្ទឹងច្រាលដែរ។ គ្មានឈ្មួញ […]
ខេត្តបាត់ដំបង÷ ក្រុមឈ្មួញកំពុងនាំចូលសាច់បង្កកខុសច្បាប់ជាច្រើនប្រភេទឆ្លងដែនចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកវាអន្តរជាតិគីឡូ(១៣) ភ្នំដី
ខេត្តបាត់ដំបង÷ ក្រុមឈ្មួញកំពុងនាំចូលសាច់បង្កកខុសច្បាប់ជាច្រើនប្រភេទឆ្លងដែនចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកវាអន្តរជាតិគីឡូ(១៣) ភ្នំដី ស្ថិតនៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈកន្លងទៅសាច់បង្កកដែលប្រមុខថ្នាក់ដឹកនាំបញ្ជាឱ្យជំនាញពិនិត្យ និងចាត់វិធានការទប់ស្កាត់ ដុតនិងកប់ចោលពីព្រោះថាធ្វើឱ្យប៉ះពាល់ដល់អ្នកបរិភោគខ្លាំងណាស់ ហើយក៏ថមថយការនាំចូលមួយរយៈផងដែរ។ ជាស្តែងនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ វេលាម៉ោង៦និង៣០នាទីព្រឹកក្រុមអ្នកសារព័ត៌មានយើងបានចុះទៅថតផ្តិតយករូបភាពពីសកម្មភាពក្រុមឈ្មួញកំពង់នាំចូលសាច់បង្កក និងលើកដាក់លើ រថយន្តជាច្រើននៅ ក្នុងដែនគ្រប់គ្រងរបស់កម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកវាអន្តរជាតិគីឡូ(១៣) ភ្នំដី ដែលមានការគ្រប់គ្រងដោយលោកវីរៈសេនីឯកពៅ មុន្នីជោត ជាប្រធាននគរបាលអន្តោប្រវេសន៍ លោក តេង ចាន់ភារម្យប្រធានច្រកទ្វារអន្តរជាតិ និងលោក អ៊ុយ វិត មេគយច្រកទ្វាអន្តរជាតិខាងលើ តើកំពង់ធ្វើអ្វី? បានជាបណ្តោយឲ្យមេឈ្មួញ នាំចូលសាច់បង្កក មានដូចជា មឹក បង្គារ ក្តាម គ្រប់ប្រភេទចូលខុសច្បាប់ ដែលបង្កផលប៉ះពាល់សុខមាលភាពប្រជាពលរដ្ឋក្នុងស្រុកទៅវិញ។ បើតាមប្រភពពីអាជីវករលក់ដូរបានឲ្យដឹងថា បើមិនមានការឃុបឃិតពីមន្ត្រីនាញខាងលើនោះទេ ក៏ក្រុមឈ្មួញទាំងនោះមិនអាច នាំចូលសាច់បង្កក មឹក បង្ការ ក្តាម គ្រប់ប្រភេទចូលខុសច្បាប់ ដែលបង្កផលប៉ះពាល់សុខមាលភាពប្រជាពលរដ្ឋ ក្នុងស្រុក ។ ប្រភពបានបង្ហើបទៀតថាជារៀងរាល់ថ្ងៃគេតែឃើញរថយន្តម៉ាកStarexពណ៍ខ្មៅ ស្លាកលេខភ្នំពេញ2BD-១៦៤៥ តែងតែចូលធ្វើសកម្មភាពដឹក ជញ្ជូនសាច់បង្កករាប់រយគីឡូ ចេញដោយរលូន មិនឃើញមានមន្ត្រីណា […]
ខេត្តកំពង់ចាម ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ មួយកន្លែង ស្ថិតនៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកអោយក្រុមញៀនល្បែងចូលលេងអនាធិបតេយ្យ
ខេត្តកំពង់ចាម ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ មួយកន្លែង ស្ថិតនៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកអោយក្រុមញៀនល្បែងចូលលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនបង្រ្កាប! ហ៊ានផ្គើននិងបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។ ប្រភពដដែលបានអោយដឹងថា! ឈ្មោះ ចន្តា បុគ្គលម្នាក់នេះជាម្ចាស់ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ មួយកន្លែងក្នុង ឃុំត្រពាំងគរ ស្រុកជើងព្រៃ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពេលគឺ)បើកលេងរាល់ថ្ងៃ តែម្តង ដែលធ្វើអោយគេសង្ស័យ ទីតាំងល្បែងស៊ីសងមួយនេះ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ទាំងនោះ បើកភ្លើងខៀវអោយបើកដំណើរការលេងហើយមើលទៅ ទើបគ្មានការបង្រ្កាប។ ជាមួយគ្នានេះ បនល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ ដែលមានទីតាំងខាងលើ បើកលេងអនាធិបតេយ្យ បែបនេះនោះទេ! ដែលធ្វើអោយប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ និងភាពភ័យខ្លាច កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។ ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋ ក៏ដូចមហាជនទូទៅ លើកឡើងថា! តើឯណាទៅ […]
ខេត្តកំពង់ធំ៖ ក្រដាស់មិនអាចខ្ចប់ភ្លើងជិតទេ នៅពេលនេះដោយមានមហាជនលើកឡើងថា សង្វៀនជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកសន្ទុកទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត
ខេត្តកំពង់ធំ៖ ក្រដាស់មិនអាចខ្ចប់ភ្លើងជិតទេ នៅពេលនេះដោយមានមហាជនលើកឡើងថា សង្វៀនជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកសន្ទុកទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត។ មហាជនបានអោយដឹងទៀតថា ទីតាំងជល់មាន់និងអាបោ៉ង ស្ថិតនៅភូមិ គគីរតំាងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បើកលេងជារៀងរាល់ថ្ងៃ ដោយគេដឹងថាម្ចាស់សង្វៀនឈ្មោះគ្រូឈាន់ និងឈ្មោះសំអាង ម្ចាស់ផ្សារសំអាងរិករាយជាជើងខ្លាំងក្នុងការបើកល្បែងសុីសង ប្រចាំស្រុកសន្ទុក បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើអោយពួកគាត់សង្ឃឹមលើលោកមេប៉ុស្តិ៍ មេឃុំបឹងល្វា នឹងលោកអធិការស្រុកសន្ទុកស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំទេ ទើបអាចបង្ក្រាបបានមើលទៅ ??? ពលរដ្ឋលើកឡើងទៀតថា ម្ចាស់សង្វៀនជល់មាន់ ឈ្មោះគ្រូឈាន់ និងឈ្មោះសំអាង នេះបានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយប្រើក្មេងពាលជាក្រុម ចាំតាមផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។ ពលរដ្ឋបានអោយដឹងបន្ថែមទៀតថា លោកគ្រូឈាន់ និងឈ្មោះសំអាង ជាម្ចាស់សង្វៀនខាងលើនេះ ជាមនុស្សពូកែខាងសែនព្រេន ដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ខ្លាំងណាស់ ទើបរត់មកជ្រកកោន ជាមួយលោកមេប៉ុស្តិ៍បឹងល្វា និងលោកអធិការស្រុកសន្ទុក […]
ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ
ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ ————————————- ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ ដូចខាងក្រោម៖ ១. អតិថិជនអាចបង់តែការប្រាក់ រហូតដល់រយៈពេល ៣ឆ្នាំ ២. ការប្រាក់ដែលអតិថិជនបានជំពាក់កន្លងមក (មិនគិតពិន័យ) ទុកសម្រាប់ទូទាត់ក្រោយរយៈពេល ៣ឆ្នាំ ឬ អតិថិជនអាចរៀបចំឥណទានសារឡើងវិញ ៣. អតិថិជនអាចប្តូររយៈពេលបង់រំលស់ រហូតដល់ ៣០ឆ្នាំ 👉 សូមអតិថិជន អញ្ជើញទំនាក់ទំនងនៅការិយាល័យលក់ផ្ទះបុរីពិភពថ្មីគ្រប់ទីតាំង។ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
ខណ្ឌដូនពេញព័ត៌មានបឋម÷រូបភាពបែកធ្លាយទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែង បើកដំណើរការជាយូរមកហើយ មិនដែលរំខានដល់អាជ្ញាធរដែនដីម្តងណាទេ លឺល្បីថាទីតាំងនេះមានអ្នកកាងនៅពីក្រោយសុទ្ធតែធំៗ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ខណ្ឌដូនពេញព័ត៌មានបឋម÷រូបភាពបែកធ្លាយទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែង បើកដំណើរការជាយូរមកហើយ មិនដែលរំខានដល់អាជ្ញាធរដែនដីម្តងណាទេ លឺល្បីថាទីតាំងនេះមានអ្នកកាងនៅពីក្រោយសុទ្ធតែធំៗ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រជាពលរដ្ឋស្នើទៅដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយចុះត្រួតពិនិត្យទីតាំងនេះផង ដើម្បី ភូមិ ឃុំ សុវត្ថិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចបវរធិបតី ហ៑ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕